ធុរកិច្ចវៀតណាមជាង ១០០០អង្គភាព ចូលរួមការនាំចូលនិងនាំចេញទំនិញក្នុងឱកាសបុណ្យតេត​ប្រពៃណី

(VOVWORLD) - អគ្គនាយកដ្ឋានគយវៀតណាម កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានឲ្យដឹងថា លទ្ធផលស្ថិតិបឋមក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ (៨ - ១៤ ខែកុម្ភៈ) នៅទូទាំងប្រទេស មានសហគ្រាសវៀតណាមជាង ១០០០ អង្គភាព ដែលបានចូលរួមនាំចូល និងនាំចេញទំនិញ។

តម្លៃទំនិញនាំចូលនិងនាំចេញសរុបរបស់ប្រទេសជាតិសម្រេចបាន ១,៤១ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ទំនិញនាំចេញមានតម្លៃ ០,៧៣ ពាន់លានដុល្លារ ខណៈដែលតម្លៃទំនិញនាំចូលមានចំនួន ០,៦៨ពាន់លានដុល្លារ។

ធុរកិច្ចវៀតណាមជាង ១០០០អង្គភាព ចូលរួមការនាំចូលនិងនាំចេញទំនិញក្នុងឱកាសបុណ្យតេត​ប្រពៃណី - ảnh 1រថយន្តដឹកជញ្ជូនផ្លែឈើស្រស់ទៅកាន់តំបន់នាំចេញនៅច្រកព្រំដែន Tan Thanh (Lang Son)។ រូបថត៖ Quang Duy/TTXVN

ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំនេះ តម្លៃទំនិញនាំចូល និងនាំចេញសរុបរបស់ប្រទេសសម្រេចបាន ៨២,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទំនិញសម្រេចបានជិត ៤៣.៨៣ ពាន់លានដុល្លារអាមេរិក កើនឡើង ២១,៦% ហើយការនាំចូលទំនិញសម្រេចបាន ៣៨.៧៣ ពាន់លានដុល្លារ កើនឡើង ១២.៤%។

គិតពីដើមឆ្នាំរហូតដល់ដំណាច់ថ្ងៃទី ១៤ ខែកុម្ភៈ សមតុល្យពាណិជ្ជកម្មរបស់វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ៥,១ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ