ធុរកិច្ចវៀតណាមរួមចំណែកលើកកំពស់ឋានៈរបស់កម្ពុជាក្នុងតំបន់និងពិភពលោក

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Viettel Cambodia ចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រារព្ធពិធីអបអរសាទរខួប ១៥ ឆ្នាំធ្វើអាជីវកម្មនិងប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងម៉ាកយីហោ Metfone (មិត្តហ្វូន) (២០០៩-២០២៤)។ 
ធុរកិច្ចវៀតណាមរួមចំណែកលើកកំពស់ឋានៈរបស់កម្ពុជាក្នុងតំបន់និងពិភពលោក - ảnh 1កម្មវិធីសិល្បៈក្នុងពិធីនេះ។ រូបថត៖ VOV-ភ្នំពេញ

ថ្លែងនៅក្នុងពិធីនេះ ប្រធានសម្ព័ន្ធក្រុមហ៊ុន Viettel លោក Tao Duc Thang បានឲ្យដឹងថា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ Viettel និង Metfone បានអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាទំនើប ៤.០ ដើម្បីផ្តល់វេទិកា ដំណោះស្រាយ និងសេវាកម្មឌីជីថល ជួយកម្ពុជាមាន ៤G មានកំរិតល្អនៅក្នុងតំបន់ ហើយលោកបានបញ្ជាក់ពីបំណងចង់បន្តចូលរួមចំណែកកសាងប្រទេសកម្ពុជា។

ធុរកិច្ចវៀតណាមរួមចំណែកលើកកំពស់ឋានៈរបស់កម្ពុជាក្នុងតំបន់និងពិភពលោក - ảnh 2ប្រធានសម្ព័ន្ធក្រុមហ៊ុន Viettel លោក Tao Duc Thang ។ រូបថត៖ VOV-ភ្នំពេញ

នៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា Metfone បានចូលរួមចំណែកក្នុងការលើកកម្ពស់ឋានៈរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ក្នុងវិស័យទូរគមនាគមន៍និងព័ត៌មានវិទ្យា។ ភាពជោគជ័យ និងការអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់ Metfone  គឺជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងវៀតណាម ក៏ដូចជាការទាក់ទាញវិនិយោគិនក្នុងវិស័យទូរគមនាគមន៍កាន់តែច្រើនឡើងមកកាន់កម្ពុជា។

ធុរកិច្ចវៀតណាមរួមចំណែកលើកកំពស់ឋានៈរបស់កម្ពុជាក្នុងតំបន់និងពិភពលោក - ảnh 3ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា។ រូបថត៖ VOV-ភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា Metfone នឹងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើរទន្ទឹមជាមួយ "យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានប្រគល់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍  របស់រាជវង្សានុវង្សកម្ពុជា ដល់ក្រុមហ៊ុន Metfone និងបុគ្គលចំនួន ៣រូប ពីក្រុមហ៊ុន Viettel Group និងក្រុមហ៊ុន Metfone ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ