ធ្វើការវិនិយោគដោយផ្តោតសំខាន់លើចំណុចស្នូលនៅក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ច

(VOVWORLD) - សមាជិកសមាជិការដ្ឋសភាជា ច្រើនបានវាយតម្លៃថា ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះ គ្មានពេល ណាដែលសេដ្ឋកិច្ចវៀតណាមត្រូវរងផលប៉ះពាល់លើទិដ្ឋភាពជាច្រើនដូចបច្ចុប្បន្ននេះ ឡើយ។ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចក្នុងត្រីមាសទី៣និងក្នុង អំឡុងពេល៩ខែកន្លងមកក៏មានចំណុចភ្លឺមួយចំនួនផងដែរ។ 

ធ្វើការវិនិយោគដោយផ្តោតសំខាន់លើចំណុចស្នូលនៅក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ច  - ảnh 1សមាជិករដ្ឋសភាលើកមតិនៅកិច្ចពិភាក្សា។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី២១ ខែតុលា សមាជិកសមាជិការដ្ឋសភាដែលអញ្ជើញចូលរួម សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ បានពិភាក្សាតាមក្រុមអំពីខ្លឹមសារជា ច្រើន ក្នុងនោះមានលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១; គម្រោង ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២២; របាយការណ៍អំពីការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតកូវីដ-១៩ និងស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តលេខ៣០នៃសម័យប្រជុំ លើកទី១ រដ្ឋសភានីតិកាលទី១៥។ នៅកិច្ចពិភាក្សា សមាជិកសមាជិការដ្ឋសភាជា ច្រើនបានវាយតម្លៃថា ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះ គ្មានពេល ណាដែលសេដ្ឋកិច្ចវៀតណាមត្រូវរងផលប៉ះពាល់លើទិដ្ឋភាពជាច្រើនដូចបច្ចុប្បន្ននេះ ឡើយ។ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចក្នុងត្រីមាសទី៣និងក្នុង អំឡុងពេល៩ខែកន្លងមកក៏មានចំណុចភ្លឺមួយចំនួនផងដែរ។ លោក Hoang Van Cuong សមាជិករដ្ឋសភានៃទីក្រុងហាណូយ បានលើកមតិថា៖
“ជាពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យតែមួយគត់ទទួលបានកំណើនវិជ្ជ មានក្នុងត្រីមាសទី៣។ ហេតុដូច្នេះ យើងត្រូវក្រឡេកមើលឡើងវិញនូវការអភិវឌ្ឍ កសិកម្ម។ ពិតណាស់ថា ក្នុងរចនាសម្ព័ន្ធនាំចេញ គឺកសិកម្មវៀតណាមមានប្រៀបខ្លាំង ជាច្រើន។ ដូច្នេះ ត្រូវមានបែបផែនផ្សេងៗដើម្បីវិនិយោគសម្រាប់កសិកម្មនាពេល អនាគត។ ទីពីរគឺការរួមវិភាគទានយ៉ាងល្អប្រពៃនៃផ្នែកនាំចេញ។ ក្នុងអំឡុងពេល៩ ខែកន្លងមក ទំហំនាំចេញនៅតែកើនឡើងជាង១០%។ ក្នុងដំណាក់កាលស្ដារនាពេល ក្រោយមក យើងគួរតែផ្ដល់អាទិភាពដល់ក្រុមមុខទិញនាំចេញដែលមានប្រៀបខ្លាំង”។
សមាជិកសមាជិការដ្ឋសភាក៏បានវាយតម្លៃថា ក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតកូវីដ-១៩នាពេលកន្លងមក ទោះជាខេត្តក្រុងមួយចំនួនមិនទាន់មានភាពបត់បែន ក៏ដោយ ប៉ុន្តែចំណុចសំខាន់គឺវៀតណាមបានដោះស្រាយបញ្ហាវ៉ាក់សាំងប្រកបដោយ ជោគជ័យ។ ចាប់តាំងពីខែមេសាមក វៀតណាមបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួនជិត៧០លានដូស។ ក្រៅពីនោះរដ្ឋាភិបាលក៏បានចេញផ្សាយគោលនយោបាយ ពន្យាពេល លើកពេលបង់ពន្ធដោយទាន់ពេលវេលា ដោយជួយកាត់បន្ថយការលំបាក សម្រាប់អង្គភាពអាជីវកម្ម និងនិយោជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ