ធ្វើការវាយតម្លៃលើការស្ទាបស្ទង់មតិនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non nuoc Cao Bang
(VOVWORLD) - នាថ្ងៃទី ៦ ខែកក្កដា ក្រុមជំនាញការនៃបណ្តាញឧទ្យានភូគព្ភ សាស្ត្រសកល UNESCO បានជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Cao Bang ដើម្បីវាយតម្លៃលើការស្ទង់មតិនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non nuoc Cao Bang ពោលគឺ ទឹកដី Cao Bang។
ក្រុមជំនាញការនៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកល UNESCO (រូបថតៈ TTXVN) |
លោក Guy Martini ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានបណ្តាញឧទ្យានភូគព្ភ សាស្ត្រសកល UNESCO បានមានប្រសាសន៍ថាបន្ទាប់ពីរយៈពេល ២ ឆ្នាំ (២០១៨-២០២០) ឧទ្យានភូគព្ភសាស្ត្រ សកល UNESCO Non nuoc Cao Bang ត្រូវបានដាក់ឲ្យដំណើរការ ហើយគណៈកម្មការគ្រប់គ្រងឧទ្យាន អាជ្ញាធរមូលដ្ឋាននិងប្រជាជនបានអនុវត្តយ៉ាងសកម្មនូវអនុសាសន៍និងបទប្បញ្ញត្តិរបស់អង្គការ UNESCO ស្តីពីការថែរក្សានិងអភិរក្សស្ថានភាពដើមនៃតំបន់បេតិក ភណ្ឌនៅតាមបណ្តោយខ្សែផ្លូវទាំង ៣។ យ៉ាងណាមិញ ក្រុមជំនាញការបានផ្តល់អនុសាសន៍ថា ស្ថាប័នមានសមត្ថកិច្ចនៃខេត្ត Cao Bang គួរតែយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចការពារបរិស្ថាននៃតំបន់បេតិក ភណ្ឌ។ ជាពិសេស ផ្តោតលើការទាញយកតម្លៃវប្បធម៌តំបន់ ពីផលិតកម្មកសិកម្មជាមួយនឹងកូនឈើតូចដុះ ដាលនៅក្នុងតំបន់នីមួយៗ ក៏ដូចជា ស្ថាបត្យកម្មនៃផ្ទះឈើ វប្បធម៌ប្រជាប្រិយ និងទីកន្លែងដែលមានគុហារដ៏វិសេសវិសាលផងដែរ៕