ធ្វើចំណាត់ការយ៉ាងតឹងរឹងរាល់ករណីនេសាទខុសច្បាប់

(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំត្រួតពិនិត្យបឋមនៃគណៈកម្មាធិការដឹកនាំថ្នាក់ជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការត្រួតពិនិត្យ (IUU) ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឱ្យតំបន់នានាអនុវត្តឱ្យបានហ្មត់ចត់នូវសេចក្តីសម្រេចចិត្តលេខ ០៤ នៃក្រុមប្រឹក្សាចៅក្រមតុលាការប្រជាជនកំពូល ដើម្បីនាំយកទៅកាត់ទោសករណីរំលោភលើ IUU។
ធ្វើចំណាត់ការយ៉ាងតឹងរឹងរាល់ករណីនេសាទខុសច្បាប់ - ảnh 1នាថ្ងៃទី ១៧ មិថុនា ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំអំពី IUU (រូបថត៖ Nguyen Nhung/VOV)

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានឲ្យដឹងថា មូលដ្ឋាន និងភ្នាក់ងារមុខងារត្រូវអនុវត្តខ្លឹមសារស្នូលនៃដំណោះស្រាយ ដើម្បីដោះស្រាយការរំលោភលើ IUU ហើយប្រសិនបើចាំបាច់អាចត្រូវដាក់ទណ្ឌកម្មព្រហ្មទណ្ឌ។ ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា៖  “ដើម្បីអនុវត្តន៍យ៉ាងយ៉ាងហ្មត់ចត់នូវដំណោះស្រាយលេខ ០៤ នោះ ប្រសិនបើនៅតាមមូលដ្ឋានចំនួន ២៨ យើងដោះស្រាយស្របគ្នា ច្បាស់លាស់ រឹងមាំ និងបង្កើតបរិយាកាសរួម មានន័យថា យើងបង្កើយបានកម្លាំងបញ្ចុះបណ្ចូល ដ៏គួរឱ្យជឿជាក់ជាមួយក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) ដែរ”។

សូមគូសបញ្ជា្កក់ថា ក្រោយវគ្គអធិការកិច្ចចំនួន ៤ លើក របស់ EC មកទល់នឹងពេលនេះ វៀតណាមបានបញ្ចប់ក្របខ័ណ្ឌច្បាប់ ដោយបំពេញតាមតម្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអាជីវកម្ម IUU ដូចទៅនឹងអនុសាសន៍របស់ EC។ ការគ្រប់គ្រងកងនាវា ត្រួតពិនិត្យ  ប្រតិបត្តិការនាវានេសាទ ដើម្បីសម្រេចបានលទ្ធផលល្អ; តាមដានផលិតផលជលផលដែលត្រូវបានធ្វើអាជីវកម្មត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងជាងមុន។ ការអនុវត្តច្បាប់ និងការដោះស្រាយការរំលោភបំពានលើការនេសាទរបស់ IUU ត្រូវបានពង្រឹងជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ