ធ្វើបច្ចុប្បន្នកម្មព័ត៌មានស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ានសំរាប់ស្ថាប័នសារព័ត៌មាននៃខេត្តក្រុងភាគខាងត្បូង

ធ្វើបច្ចុប្បន្នកម្មព័ត៌មានស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ានសំរាប់ស្ថាប័នសារព័ត៌មាននៃខេត្តក្រុងភាគខាងត្បូង - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld) - នាថ្ងៃទី១៦ កញ្ញា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន
ប្រព្រឹត្តទៅសន្និសីទសំដៅផ្គត់ផ្គង់ព័ត៌មានស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
 សំរាប់ស្ថាប័នសារព័ត៌មាននិងក្រុមហ៊ុនទូរគមនាគមន៍នៃខេត្តក្រុងចំនួន ២២នៅ
ភាគខាងត្បូង។ថ្លែងមតិនៅទីនេះ លោក Luong Hoang Thai ប្រធាននាយកដ្ឋាន
គោលនយោបាយពាណិជ្ជកម្មឆ្លងដែននៃក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម
បានឲ្យដឹងថា ចូលរួម AEC វៀតណាមស្ថិតនៅក្នុងក្រុម៤ប្រទេស ដែលទទួលបាន
អាទិភាពច្រើនជាងក្រុម៦ប្រទេសអាស៊ានសេសសល់ដោយមានឱកាសរួមជាមួយ
អាស៊ានសមាហរណកម្មយ៉ាងស៊ីជំរៅថែមទៀតទៅក្នុងខឿន សេដ្ឋកិច្ចផ្សេងៗនៅ
តំបន់អាស៊ីខាងកើត។ទន្ទឹមនឹងនោះ AEC នឹងរួមចំណែក ជំរុញការកែលំអរដំណើរ
ការផ្លាស់ប្ដូរថ្មីនៃសេដ្ឋកិច្ចវៀតណាមឲ្យកា្លយទៅជាខឿនសេដ្ឋកិច្ចទីផ្សារតាមទិស
ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មទៀតផង។ការធ្វើបច្ចុប្បន្ន កម្មព័ត៌មានអំពី
 AEC នឹងរួមចំណែកលើកកំពស់ការយល់ដឹងរបស់អ្នកកាសែត តាមនោះឆ្លុះ
បញ្ចាំងនិងឃោសនាអប់រំព័ត៌មានយ៉ាងត្រឹមត្រូវ គ្រាប់គ្រាន់និងទាន់ ពេលវេលា
ទៅដល់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ