ធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ ១៩ លើពិភពលោក

(VOVWORLD) - ចំនួនករណីឆ្លងសរុបចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតបានឈានដល់ ៥៣១ លានករណី ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,៣១ លានករណី។ 

យោងតាមគេហទំព័រ worldometer.info ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ ជាង ៤០២ពាន់ ករណី និងមានអ្នកស្លាប់ចំនួន ៦៤៣ នាក់។ ចំនួនករណីឆ្លងសរុបចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតបានឈានដល់ ៥៣១ លានករណី ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,៣១ លានករណី។ ប្រទេសចំនួនបីដែលមានចំនួនករណីឆ្លងច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយគឺ ជប៉ុន អាល្លឺម៉ង់ និងប្រេស៊ីល។ ប្រទេសចំនួនបីដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ គឺ រុស្ស៊ី អ៊ីតាលី និងអូស្ត្រាលី។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៨៥,៧ លាននាក់ និងមានអ្នកស្លាប់ជាង ១,០៣ លាននាក់។ តាមពីក្រោយដោយប្រទេសឥណ្ឌា និងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ