ធ្វើ​ពិពិធកម្មប្រភព​ធនធានអនុវត្ត​ន៍គោលនយោបាយ​សម្រាប់​តំបន់ជនជាតិភាគតិច និង​តំបន់ព្រៃ​ភ្នំ

(VOVWORLD) - បង្កើនការសម្របសម្រួលគ្នារវាងរដ្ឋ អង្គការ ក្រុមគ្រួសារ និងបុគ្គលដែលពាក់ព័ន្ធនានា និងរៀបចំប្រភពធនធានជួយឧបត្ថម្ភដោយព្រមៗគ្នា ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។
ធ្វើ​ពិពិធកម្មប្រភព​ធនធានអនុវត្ត​ន៍គោលនយោបាយ​សម្រាប់​តំបន់ជនជាតិភាគតិច និង​តំបន់ព្រៃ​ភ្នំ - ảnh 1សិក្ខាសាលាផ្តល់មតិយោបល់ចំពោះសេចក្តីព្រាងសារាចរណែនាំស្ដីអំពីការអនុវត្តគម្រោងមួយចំនួនចំណុះកម្មវិធីគោលដៅជាតិ

នារសៀលថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ គណៈកម្មការជនជាតិបានរៀបចំសិក្ខាសាលាផ្តល់មតិយោបល់ចំពោះសេចក្តីព្រាងសារាចរណែនាំស្ដីអំពីការអនុវត្តគម្រោងមួយចំនួនចំណុះកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និង តំបន់ព្រៃភ្នំដំណាក់កាល ២០២១- ២០៣០ ក្នុងនោះដំណាក់កាលពី១ គឺចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។

អង្គសន្និសីទបានផ្ដល់មតិយោបល់ សំដៅកសាងសេចក្តីព្រាងសារាចរតាមទិសដៅពិពិធកម្ម និងការរួមបញ្ចូលប្រភពធនធានអនុវត្តន៍គោលនយោបាយ; បង្កើនការសម្របសម្រួលគ្នារវាងរដ្ឋ អង្គការ ក្រុមគ្រួសារ និងបុគ្គលដែលពាក់ព័ន្ធនានា និងរៀបចំប្រភពធនធានជួយឧបត្ថម្ភដោយព្រមៗគ្នា ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះផ្ដោតសំខាន់លើកត្តាតម្លៃវប្បធម៌ ចំណេះដឹងប្រពៃណី និងសហគមន៍ក្នុងដំណើរការកសាងសេចក្តីព្រាងសារាចរ ព្រមទាំងធានាកត្តាសមភាពយេនឌ័រ ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ និងការបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ