ធ្វើមាតុភូមិនិវត្តន៍ចំពោះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល​បានពលីជីវិត​នៅកម្ពុជាក្នុងរដូវប្រាំង ២០១៨ - ២០១៩

(VOVWORLD) -អដ្ឋិធាតុយុទ្ធជនវៀតណាម ដែលពលីជីវិតនៅកម្ពុជានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា តាមរយៈច្រកទ្វារព្រំដែននៃខេត្ត Long An  ខេត្ត Tay Ninh  និង ខេត្ត Binh Phuoc។
ធ្វើមាតុភូមិនិវត្តន៍ចំពោះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល​បានពលីជីវិត​នៅកម្ពុជាក្នុងរដូវប្រាំង ២០១៨ - ២០១៩ - ảnh 1ពិធីធ្វើមាតុភូមិនិវត្តន៍ចំពោះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៧ ខែកក្កដា លោកវរសេនីយ៍ឯក Nguyen Huu Lam ប្រធានការិយា ល័យគោលនយោបាយ ស្នងការនយោបាយនៃយោធភូមិភាគីទី ៧ បានឲ្យដឹងថា៖ ក្នុងរដូវប្រាំងឆ្នាំ២០១៨-២០១៩ នោះ បណ្ដាក្រុមស្វែងរកអដ្ឋិធាតុយុទ្ធជនពលី កង ទ័ពស្ម័គ្រចិត្ត ជំនាញការវៀតណាម ដែលបានពលីនៅក្នុងអំឡុងពេលសង្រ្គាមនៅកម្ពុជា (ក្រុម K) នៃយោធភូមិភាគទី ៧ បានស្វែករក ជីកគាស់បានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន៤៤៦ នាក់។

តាមគម្រោង បណ្ដាអដ្ឋិធាតុយុទ្ធជនវៀតណាម ដែលពលីជីវិតនៅកម្ពុជានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា តាមរយៈច្រកទ្វារព្រំដែននៃខេត្ត Long An  Tay Ninh  និង Binh Phuoc។ ហេតុដូច្នេះហើយ ចាប់ពីដើមរដូវប្រាំងឆ្នាំ២០០១- ២០០២ មក បណ្ដាក្រុម K នៃយោធភូមិភាគទី ៧ បានស្វែករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍បានអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្ត ជំនាញការវៀតណាមចំនួន ៩៦៥៣ នាក់ ដែលបានពលីជីវិតក្នុងអំឡុងពេលសង្គ្រាមនៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ