ធ្វើល្អជាងទៀតការងារថែទាំនិងការពារជនចាស់ជរា

ធ្វើល្អជាងទៀតការងារថែទាំនិងការពារជនចាស់ជរា - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam

        (VOV)_នាព្រឹកថ្ងៃទី១៥មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
 លោក Vu Duc Dam បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការ​រដ្ឋសភាទទួល
បន្ទុកជនចាស់ជរាវៀតណាម។ តាមរបាយការណ៍របស់ក្រសួងការងារ យុទ្ធជនពិ
ការនិងសង្គមកិច្ចថា៖ ឆ្នាំ ២០១៥ គ្រប់ខេត្តនិងទីក្រុង បានម្ចាស់​ការអនុវត្តច្បាប់
ជនចាស់ជរា និងបណ្ដាគោលនយោបាយចំពោះជនចាស់ជរា។ នាបច្ចុប្បន្ន វៀត
ណាមមានជនចាស់ជរាចំនួន២,៨លាននាក់ ។ នៅក្នុងកិច្ចប្រជុំនេះ ឧបនាយក
រដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើអោយធនាគាររ៉ាប់រង​សង្គម​វៀតណាមត្រូវ
មានកម្មវិធីរួមសហការជាមួយសមាគមជនចាស់ជរាវៀតណាម​ដើម្បីជំរុញខ្លាំង
បណ្ដាសកម្មភាពឃោសនា អនុវត្តសេចក្ដីសម្រេចចិត្តរបស់​ការិយាល័យនយោ
បាយ ស្ដីអំពីការបង្កើនដឹកនាំរបស់បក្សចំពោះការងារធានា​រ៉ាប់រងសង្គមដែល
ក្នុងនោះមានជនចាស់ជរា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ