ធ្វើវិសោធនកម្មក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
|
ធ្វើវិសោធនកម្មក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (vietnamplus.vn) |
Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើ
ឯកសារធ្វើវិសោធនកម្មក្របខ័ណ្ឌកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាស
ធាតុ។ តាមនោះកម្មវិធីជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុបន្តបាន
អនុវត្តពីឆ្នាំ២០១៤ដល់២០២០ដោយមានប្រភពទុនភាគច្រើនគឺប្រភពទុនជួយ
ឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ODA កម្ចីអនុគ្រោះឬ ODA ឥតសំណងដោយបណ្ដា
ស្ថាប័នសហប្រតិបត្តិការអភិវឌ្ឍន៍។ គោលដៅជាក់ស្ដែងរបស់កម្មវិធី គឺជួយ
ឧបត្ថម្ភអនុវត្តភារកិច្ចនៃយុទ្ធសាស្ត្រជាតិអំពីបំរ៉ែបំរួលអាកាសធាតុ យុទ្ធសាស្ត្រ
កំណើនបៃតងនិងយុទ្ធសាស្ត្ររបស់ផ្នែកសេដ្ឋកិច្ចនានាដែលទាក់ទិនដល់បំរ៉ែ
បំរួលអាកាសធាតុ។ លើមូលដ្ឋានបណ្ដាសកម្មភាពគោលនយោបាយមានចរិត
លក្ខណៈយុទ្ធសាស្ត្រនោះ កម្មវិធីនឹងប្រមូលផ្ដុំសំដៅម្ចាស់ការទប់ទល់នឹងគ្រោះ
ធម្មជាតិនិងពិនិត្យអាកាសធាតុធានាសន្តិសុខទឹកនិងស្បៀងអាហារក្នុង
កាលៈទេសៈបំរ៉ែបំរួលអាកាសធាតុ៕