ធ្វើវិសោធនកម្មក្រមច្បាប់ព្រហ្មទណ្ឌដើម្បីធានាការត្រឹមត្រូវ សមភាព
|
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong |
(VOV)_នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha
Hung Cuong នៅក្នុងនាទី៖ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី២៥ តុលា។ ក្រមច្បាប់
ព្រហ្មទណ្ឌជាច្បាប់មួយក្នុងចំណោមច្បាប់សំខាន់ៗ ជះឥទ្ធិពលជាច្រើនចំពោះ
សង្គម។ អនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញផ្សាយផែនការ របស់រដ្ឋាភិបាលស្ដីអំពីការរៀប
ចំយកមតិប្រជាជន ចំពោះសេចក្ដីព្រាងក្រមច្បាប់ព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម)។
រយៈពេលយកមតិប្រជាជនគឺចាប់ពីថ្ងៃទី១៥កក្កដា ដល់ថ្ងៃទី១៤ កញ្ញាឆ្នាំ២០១៥។
តាមរបាយការណ៍នានា មានមតិចំនួន៧លាននាក់របស់ប្រជាជនចូលរួមផ្តល់មតិ។
រដ្ឋមន្ត្រី លោក Ha Hung Cuong បានលើកច្បាស់ថា៖ ការធ្វើវិសោធនកម្មក្រមច្បាប់
ព្រហ្មទណ្ឌនេះ បានធានាអនុវត្តគ្រប់គ្រាន់សិទ្ធិរបស់មនុស្ស សិទ្ធិនិងកាតព្វកិច្ច
របស់ប្រជាពលរដ្ឋ ដែលបានរដ្ឋធម្មនុញ្ញកត់សម្គាល់។ លោក Ha Hung Cuong ក៏
បានសង្កត់ធ្ងន់ថា៖ សេចក្ដីព្រាងក្រមច្បាប់ព្រហ្មទណ្ឌមានបទបញ្ញាត្តិតឹងរឹងជាង
បង្ហាញនូវការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ ក្នុងការបង្ការប្រឆាំងបទល្មើសរំលោភច្បាប់
និងអំពើពុករលួយ៕