ធ្វើវិសោធនកម្មច្បាប់អង្គភាពអាជីវកម្មដើម្បីទាក់ទាញវិនិយោគ។
(VOV) /  
|
បណ្ដាសមាជិកសភាបានពិភាគ្សាតាមក្រុមៗអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រា
មួយចំនួនអំពីច្បាប់បង្កាពន្លត់អគ្គិភ័យ (vov.vn) |
VOV-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាល
ទី១៣ នាព្រឹកថ្ងៃទី២៨ឧសភាបណ្ដាសមាជិកសភាបានពិភាគ្សាតាមក្រុមៗអំពី
គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនអំពីច្បាប់បង្កាពន្លត់
អគ្គិភ័យ គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាទី១៧០នៃច្បាប់អង្គភាព
អាជីវកម្ម។
មាត្រាទី១៧០របស់ច្បាប់អង្គភាពអាជីវកម្មបានកំណត់ថាអង្គភាពអាជីវកម្មមានទុនវិនិយោគបរទេសដែលបានបង្កើតមុនពេលច្បាប់នេះចូលជាធរមានត្រូវ
បានចុះឈ្មោះឡើងវិញដើម្បីរៀបចំសកម្មភាពតាមការកំណត់របស់ច្បាប់អង្គភាពអាជីវកម្មនិងច្បាប់ទាក់ទិននានា។រួមមតិអំពីគំរោងច្បាប់នេះ សមាជីកសភាជា
ច្រើនបានចាត់ទុកថា ក្នុងកាលៈទេសៈបណ្ដាអង្គភាពអាជីវកម្មកំពុងត្រូវប្រឈម
មុខនឹងការលំបាកជាច្រើននិងដំណោះស្រាយមួយចំនួនរបស់រដ្ឋាភិបាលត្រូវការពេលវេលាដើម្បីពង្រីកប្រសិទ្ធភាពនោះ ការគិតគូរធ្វើវិសោធនកម្មមាត្រាទី១៧០
គឺចាំបាច់។ នេះជាបញ្ហាអាចដោះស្រាយនិងនាំមកប្រសិទ្ធភាពភ្លាមសំរាប់អង្គភាពអាជីវកម្មមានទុនវិនិយោគបរទេស។
ពិភាគ្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនអំពីច្បាប់បង្កាពន្លត់អគ្គិភ័យ មតិជាច្រើនបានស្នើរត្រូវការកំណត់ច្បាស់នូវការទទួល
ខុសត្រូវរបស់អ្នកប្រមុខម្ចាស់គ្រួសារទន្ទឹមនឹងនោះកំណត់ជាក់ស្ដែងការទទួល
ខុសត្រូវសង់ការខូចខាតប្រសិនបើបុគ្គលអង្គការខ្វះការទទួលខុសត្រូវដែល
បណ្ដាលឡើងអគ្គិភ័យ។
នារសៀលថ្ងៃទី២៨ឧសភា រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ត្រួត
ពិនិត្យគំរោងច្បាប់ស្ដីពីកិច្ចការពារនិងពូត្រុមគាមអនាម័យរុក្ខជាតិ ពិភាគ្សានៅ
សាលប្រជុំអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់
VAT៕
-VOV