ធ្វើសកម្មភាព កសាងប្រទេសវៀតណាមបៃតង ភពផែនដីបៃតង

(VOVWORLD) - ប្រធានបទនៃទិវាទឹក  ទិវាឧតុនិយមពិភពលោកនិងយុទ្ធនាការម៉ោងផែនដីឆ្នាំនេះគឺ “ទឹកក្រោមដី - ប្រែក្លាយធនធានដែលមើលមិនឃើញឱ្យទៅជាធនធានមើលឃើញ”; “ការព្រមានជាមុនសម្រាប់សកម្ម ភាពជាមុន - ព័ត៌មានឧតុនិយមនិងអាកាសធាតុសម្រាប់ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព”; “ស្ថាបនាអនាគត - ពេលនេះឬមិនមានពេលណាទាំងអស់”។
ធ្វើសកម្មភាព កសាងប្រទេសវៀតណាមបៃតង ភពផែនដីបៃតង - ảnh 1ទិដ្ឋភាពនៃពីធី (រូបថត៖ Khuong Trung)

នាព្រឹកថ្ងៃទី ២៣ មីនា នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានប្រារព្ធពិធីដាក់ឲ្យដំណើរការជាតិ ឆ្លើយតបនឹងទិវាទឹកពិភពលោក ថ្ងៃទី ២២ មិនា, ទិវាឧតុនិយមពិភពលោក ថ្ងៃទី ២៣ មីនា និងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២។ ពិធីឆ្នាំនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់ ដោយតភ្ជាប់បណ្តាញជាមួយទីតាំងចំនួន ៥០០ កន្លែងលើទូទាំងប្រទេស។ ប្រធានបទនៃទិវាទឹក  ទិវាឧតុនិយមពិភពលោកនិងយុទ្ធនាការម៉ោងផែនដីឆ្នាំនេះគឺ “ទឹកក្រោមដី - ប្រែក្លាយធនធានដែលមើលមិនឃើញឱ្យទៅជាធនធានមើលឃើញ”; “ការព្រមានជាមុនសម្រាប់សកម្មភាពជាមុន - ព័ត៌មានឧតុនិយមនិងអាកាសធាតុសម្រាប់ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព”; “ស្ថាបនាអនាគត - ពេលនេះឬមិនមានពេលណាទាំងអស់”។ ប្រធានបទទាំងនេះត្រូវបានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់របស់ សហគមន៍ក្នុងការពង្រឹងដំណោះស្រាយ បង្កើតផែនការ យុទ្ធសាស្ត្រ និងធ្វើសកម្មភាពក្នុងលក្ខណៈទាន់ពេលវេលា។ ទាំងនេះគឺ៖ ការពង្រឹងការងារផ្តល់ព័ត៌មាន ការព្យាករណ៍ ការព្រមានជាមុន និងក្នុងរយៈពេលខ្លីនិងវែង ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ លើកកម្ពស់ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាព ជាពិសេសធនធានទឹក ជាទូទៅសម្រាប់ជីវិតមនុស្សជំនាន់បច្ចុប្បន្ននិងអនាគត។ ផ្សព្វផ្សាយការប្រើប្រាស់ថាមពលសន្សំសម្រាប់អនាគតប្រកបដោយនិរន្តរភាពនៃភពផែនដីនិងមនុស្សជាតិ។ នេះក៏ជាសាររបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងពិធីនេះផងដែរ។

“ខ្ញុំសូមអំពាវនាវដល់ប្រជាជននិងអង្គការនយោបាយសង្គមទាំងអស់ ត្រូវជាម្ចាស់កម្មវត្ថុដ៏សំខាន់បំផុតក្នុងការធានាជោគជ័យនៃយុទ្ធនាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រជាពលរដ្ឋម្នាក់ៗគួរតែធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវបន្ថែមទៀតក្នុងការប្រើប្រាស់ប្រភពទឹកសន្សំសំចៃ ធានាសន្តិសុខទឹក ជីវភាពរស់នៅតាមទឹក និងចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថានរស់នៅបៃតងនិងស្អាត។ ជាពិសេសចូលរួមសកម្មភាពដាំដើមឈើ១ពាន់លានដើមនៅឆ្នាំ២០២៥។ យ៉ាងណាមិញ នេះគឺជាពេលវេលាដើម្បីចាត់វិធានការកសាងប្រទេសវៀតណាមបៃតង ភពផែនដីបៃតង។ ចូរសាមគ្គីគ្នា រួមកម្លាំងកាយចិត្ត ឯកភាពសកម្មភាពឲ្យបានខ្លាំងក្លា ការពារជីវភាពសហគមន៍ ធានាសន្តិសុខទឹករបស់ជាតិនាពេលបច្ចុប្បន្ននិងទៅអនាគត។ មិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ។

ក្នុងពិធីសម្ពោធនោះផងដែរ ក្រសួងធនធានធម្មជាតិ និងបរិស្ថានបានប្រគល់រង្វាន់ប្រឡង “ឧតុនិយមនិងជលសាស្ត្រនៅក្នុងខ្លួន” ដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ