ធ្វើសកម្មភាពល្អស្អាតដើម្បីបរិស្ថានដែលគ្មានកាកសំណល់

(VOVWORLD) -  នាថ្ងៃទី៥ខែឧសភា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ (ចំណុះមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ) បានរួមសហការជាមួយក្រសួងធន ធាននិងបរិស្ថាន និងមជ្ឈមណ្ឌលព័ត៌មាន VTV24 និងក្រុមហ៊ុន PSC Media រៀបចំកម្មវិធីមួយក្រោមប្រធានបទ “លក្ខណៈល្អឥតខ្ចោះមួយដើម្បីបរិស្ថានដែលគ្មានកាកសំណល់” ដោយមានការចូលរួមពីសមាជិកនៃសម្ព័ន្ធយុវជន និងប្រជាជនទីក្រុងហាណូយ ជិត ២០០០ នាក់។

ធ្វើសកម្មភាពល្អស្អាតដើម្បីបរិស្ថានដែលគ្មានកាកសំណល់ - ảnh 1យុវជនវៀតណាមទាំងអស់គ្នា រួមដៃគ្នាធ្វើសកម្មភាពល្អ ដើម្បីបរិស្ថានគ្មានកាកសំណល់

ចំណុចលេចធ្លោនៃកម្មវិធីនេះគឺក្បួនដង្ហែររបស់បុគ្គលិកអនាម័យបរិស្ថានចំនួន ២០ នាក់ ជាមួយនឹងសារ “មាតុប្រទេសវៀតណាមពណ៌ខៀវស្រងាត់អាចនឹងស្អាតស្អំជារៀងរហូតបានដែរឬទេ។ ប្រការនេះគឺអាស្រ័យលើសកម្មភាពរបស់លោកអអ្នក អាស្រ័យលើលោកអ្នកតែប៉ុណ្ណោះ” និងកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ពិសេសដែលសម្តែងដោយបវរកញ្ញា និងអ្នកបង្ហាញម៉ូដ ជាង២០នាក់ ហាក់ដូចជាបានលើកទឹកចិត្តដល់អ្នកចូលរួមផងដែរ។ លោកស្រី Do Thi Kim Hoa នាយកមជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ បានមានប្រសាសន៍ថា៖  “សម្រាប់កម្មវិធីឆ្នាំនេះ យើងចង់ផ្សព្វផ្សាយសារដ៏មានអត្ថន័យមួយ ដល់សហគមន៍ថា ការមានចិត្តសប្បុរស ធ្វើអំពើល្អ គឺមិនមែនជាសកម្មភាពដែលហួសហេតុពេកនោះទេ វាគ្រាន់តែជាសកម្មភាពដែលយើងអាចធ្វើរាល់ថ្ងៃដើម្បីការពារបរិស្ថានប៉ុណ្ណោះ។ មិត្តយុវជនទាំងអស់គ្នាឬប្រជាជន អាចមានចិត្តធ្វើសកម្មភាពល្អចំពោះបរិស្ថានជារៀងរាល់ថ្ងៃ តាមរយៈការមិនបោះចោលសំរាមផ្តេសផ្តាស ប្រមូលសំរាមនៅកន្លែងដែលត្រឹមត្រូវ និងបែងចែកប្រភេទសំរាម ជាពិសេសគឺយើងប្រើផលិតផលដែលស្និទ្ធស្នាល ជាមួយបរិស្ថានផងដែរ”។

បន្ទាប់ពីការបំផុសទិវាធ្វើសកម្មភាពល្អបរិស្ថាន សមាជិកសម្ព័ន្ធយុវជននិងប្រជាជនជាង ១០០០ នាក់ ក៏បានចូលរួមការដង្ហែក្បួន តាមវិថីដើរថ្មើរជើង ដើម្បីផ្សព្វផ្សាយអំពីការការពារបរិស្ថាន ក៏ដូចជាប្រមូលសំរាមនៅជុំវិញបឹង Hoan Kiem ផងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺឃោសនាឲ្យបោះចោលសំរាមនៅទីកន្លែងដែលបានកំណត់ និងចែក ថង់ប្រើប្រាស់ទៅផ្សារច្រើនដងសម្រាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ