ធ្វើអាជីវកម្មអស់ពីសក្ដានុភាពរបស់ខេត្ត Lao Cai ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

ធ្វើអាជីវកម្មអស់ពីសក្ដានុភាពរបស់ខេត្ត Lao Cai ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
ទីរួមស្រុក Sapa - កន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាច្រើននាក់របស់ខេត្ត Lao Cai


(VOVworld) - នាថ្ងៃទី២៨ ធ្នូ នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការ
ប្រជាជនខេត្ត Lao Cai នៅតំបន់ភ្នំភាគខាងជើងវៀតណាម លោក Le Hong Anh
សមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃគណៈលេខាបក្សកុម្មុយ
និសវៀតណាម បានទទួលស្គាល់ លើកសរសើររាល់ការខំប្រឹងប្រែងរបស់ខេត្តក្នុង
ការជំនះពុះពាលើការលំបាកអំពីអាកាសធាតុ ដើម្បីទទួលបានលទ្ធផលដ៏សកម្ម
ក្នុងវិស័យសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ កសាងបក្ស ពង្រឹងសន្តិសុខ
យោធានិងការពារព្រំដែន។លោក Le Hong Anh បានស្នើរឲ្យខេត្ត Lao Cai ត្រូវ
អនុវត្តល្អជាងទៀតនូវគំរោងផែនការណ៍រមអំពីរចនាសម្ព័ន្ធដាំដំណាំសត្វចិញ្ចឹម បង្កលក្ខណៈឲ្យប្រជាជនរស់នៅសមស្របជាមួយលក្ខណៈធម្មជាតិនិងឧត្តមភាព
នៃតំបន់និមួយៗ ដើម្បីឆ្លៀតប្រើប្រាស់សក្ដានុភាព អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកប
ដោយប្រសិទ្ធភាពនិងចីរភាព ក្នុងនោះផ្ដោតសំខាន់ទៅលើវិស័យឧស្សាហកម្ម
ពាណិជ្ជកម្ម ទេសចរណ៍និងសេវាកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ