ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងជប៉ុននិងវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅជប៉ុន អគ្គនាយកទីភ្នាក់ងារសារ ព័ត៌មានវៀតណាមលោក Nguyen Duc Loi បានធ្វើសម្ភាសន៍ជាមួយនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀត ណាមនិងជប៉ុន។
ធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងជប៉ុននិងវៀតណាម - ảnh 1អគ្គនាយកទីភ្នាក់ងារសារ ព័ត៌មានវៀតណាមលោកNguyen Duc Loi (ខាងឆ្វេង) ធ្វើសម្ភាសន៍ជាមួយនាយក រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀត ណាមនិងជប៉ុន (រូបថត៖ TTXVN)

វាយតម្លៃចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Shinzo Abe បានចាត់ទុកថា ចំណុចគន្លឹះក្នុងទំនាក់ទំនងភាពជាដៃគូរវាងជប៉ុន និងវៀតណាមនោះ គឺដើម្បីរួមចំណែកទៅក្នុងសន្តិភាពនិងវិបុលភាពក្នុងតំបន់។ នាបច្ចុប្បន្ន ប្រទេសទាំងពីរមានការប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនក៏ដូច ជាការប្រាស្រ័យផ្នែកសេដ្ឋកិច្ចយ៉ាងស្វាហាប់ណាស់។ ជប៉ុនមានគោល បំណង ចង់ សហប្រតិបតិ្តការជាមួយវៀតណាម ដើម្បីដោះស្រាយបញ្ហានានាទាក់ទិនដល់ សន្តិសុខការពារជាតិ បញ្ហាតំបន់ក៏ដូចការបញ្ហាអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ នាយក រដ្ឋមន្រ្តីលោក Shinzo Abe បានអះអាងថា ជប៉ុនមានគោលបំណងចង់ធ្វើអោយ ស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ស្ដីពីសក្ដានុភាពអភិវឌ្ឍនៃទំនាក់ទំនងរវាងជប៉ុននិងវៀតណាមនាពេលខាងមុខ លោក Shinzo Abe បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវតែ ជាទំនាក់ទំនងជួយឧបត្ថម្ភគ្នានិងសហប្រតិបត្តិការគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីក៏បាន ជម្រាបថា ជប៉ុនមានគោលបំណងចង់រួមជាមួយវៀតណាមដោះស្រាយបញ្ហា នានាក្នុងតំបន់ ព្រមទាំងស្ថាបនាតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរី ភាពនិងបើកចំហរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ