ធ្វើអស់ពីសមត្ថភាពដើម្បីការពារ ថែរក្សា ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) -  នាថ្ងៃទី ១៨ ខែឧសភា ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung និងលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។

ធ្វើអស់ពីសមត្ថភាពដើម្បីការពារ ថែរក្សា ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា - ảnh 1ទិដ្ឋភាពនៃសន្និសីទអនឡាញរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជា (ប្រភព៖ dangcongsan.vn)

នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានជម្រាបនូវបលទ្ធផលត្រួសៗ នៃមហាសន្និបាតលើកទី ១៣ និងខ្លឹមសារសំខាន់ៗនៃមហាសន្និបាត។ ក្នុងនោះ លើគោលមាគ៌ាការបរទេស លោក Le Hoai Trung បានអះអាងថា៖ វៀតណាមបន្តអនុវត្តប្រកបដោយខ្ជាប់ខ្ជួនគោលមាគ៌ាឯករាជ្យ ម្ចាស់ការ ពហុភាវូបនីយកម្មការធ្វើពិពិធកម្មក្នុងទំនាក់ទំនងកិច្ចការបរទេស  ធ្វើសមាហរណកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពជាមួយពិភពលោក រក្សាបរិយាកាសសន្តិភាព ស្ថេរភាព និងលើកកម្ពស់ដោយឥតឈប់ឈរនូវឋានៈ កិត្យានុភាពអន្តរជាតិរបស់វៀតណាម។ បក្សនិងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុក ដាក់និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។

ចំណែកឯភាគីកម្ពុជា លោក ប្រាក់ សុខុន បានសម្តែងក្តីសោមនស្សរីករាយចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀត ណាម។ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជា ជនវៀត ណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងកាន់តែធំធេងជាងទៀតក្នុងបុព្វហេតុនៃការផ្លាស់ប្តូរ កសាងនិងការពារមាតុប្រទេសនិងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ដោយឆ្ពោះទៅគោលបំណងកសាងប្រទេសវៀតណាមរឹងមាំនិងវិបុលភាព នៅពាក់កណ្តាលសតវត្សទី ២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ