ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងវេណេស៊ុយអេឡា

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយលោក Diosdado Cabello Rondón អនុប្រធានទី ១ នៃបក្សសង្គមនិយមឯកភាព វេណេស៊ុយអេឡា ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាមនោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ 
ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងវេណេស៊ុយអេឡា - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងពិធីទទួលជួបជាមួយលោក Diosdado Cabello អនុប្រធានទី ១ នៃបក្សសង្គមនិយមឯកភាពវេណេស៊ុយអេឡា (PSUV) ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ក្នុងការគាំទ្រដំណើរការប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញនៅវេណេស៊ុយអេឡា ព្រមទាំងមានបំណងចង់អោយបណ្តាកម្លាំងនយោបាយវេណេស៊ុយអេឡា ជួបសន្ទនា ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ។

ជាការឆ្លើយតប អនុប្រធានទីមួយនៃបក្សសង្គមនិយមឯកភាពនៃប្រទេសវេណេ ហ្ស៊ុយអេឡាលោក Diosdado Cabello Rondón  មានបំណង ចង់ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អ រវាងបក្សទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការងារកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាអភិវឌ្ឍន៍ផលិតកម្ម កសិ កម្មនិងកាត់បន្ថយភាពក្រីក្រ។

មុននោះនាថ្ងៃទី ៣០ ខែកញ្ញា អនុប្រធានទី ១ នៃបក្សសង្គមនិយមឯកភាព វេណេ ស៊ុយអេឡា លោក Diosdado Cabello Rondón បានអញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស លោក Tran Vuong Vuong ផងដែរ។ នៅឯកិច្ចពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ការងារ ក៏ដូចជាពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីជំរុញនិងពង្រីកទំនាក់ទំនងទ្វេភាគីរវាងបក្សទាំងពីរនាពេលខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម (ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា) គណៈប្រតិភូជាន់ខ្ពស់នៃបក្សសង្គមនិយមឯកភាពវេណេស៊ុយអេឡា បានទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតម្កល់សព និងអនុវត្តន៍ដំណើរទស្សនកិច្ចមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ