ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភា សភានៃប្រទេសដៃគូនានា
(VOVWORLD) - នារសៀលថ្ងៃទី២០ ខែធ្នូ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេស ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំការទូតលើកទី៣១។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅជំនួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅឯបរទេស ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំការទូតលើកទី៣១។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋសភា Vuong Dinh Hue មានប្រសាសន៍ ថា៖ រដ្ឋសភានឹងសកម្ម ម្ចាស់ការផ្ដល់សច្ចាប័នដល់ការចូលរួមឬការបញ្ចប់សុពលភាព នៃសន្ធិសញ្ញាអន្តរជាតិ ដែលវៀតណាមជាសមាជិក ធានាឲ្យបានត្រឹមត្រូវតាមគោល មាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ; ឃ្លាំមើលការអនុវត្តសន្ធិសញ្ញាអន្តរជាតិនានា ដែលមាន ចំណុចស្នូលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី សន្ធិសញ្ញាអន្តរជាតិអំពីព្រំដែន ដែនដី ដើម្បីចូលរួមចំណែកក្នុងការធានាការពារជាតិ សន្តិសុខ ធានាផលប្រយោជន៍ រួមរបស់ប្រទេសជាតិនិងប្រជាជាតិ។ លោកប្រធានរដ្ឋសភាមានបំណងថា បណ្ដា ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូត វៀតណាមប្រចាំឯបរទេស បន្តជំរុញយ៉ាង ខ្លាំងក្លា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋ សភា សភានៃបណ្ដាប្រទេសដៃគូ ទំនាក់ទំនងពិសេស ប្រទេសជិតខាង ដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយនិងដៃគូសំខាន់ផ្សេង ទៀត; លើកកម្រិតកិច្ចការបរទេសពហុភាគី; បង្កើនកិច្ចសហការ ជំរុញខ្លាំងការងារ ស្រាវជ្រាវ ព្យាករណ៍ ធ្វើសេនាធិការយុទ្ធសាស្ត្រ លើវិស័យកិច្ចការបរទេស ដើម្បីដាក់ ពង្រាយអនុវត្តន៍ដោយម្ចាស់ការ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា៕