ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក

ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក - ảnh 1

(VOVworld) - សន្និសីទកំពូលអាស៊ាន-អាមេរិកលើកដំបូងដែលប្រារព្ធឡើងជាផ្លូវ
ការនៅអាមេរិកនាថ្ងៃទី១៥ កុម្ភៈ តាមម៉ោងតំបន់នេះ ជាព្រឹត្តិការណ៍បង្កប់លក្ខណៈ
ប្រវត្តិសាស្ត្រ ដោយមានខ្លឹមសារសំខាន់ជាច្រើនត្រូវបានយកមកពិភាគ្សា។លើ
វិស័យសេដ្ឋកិច្ច សន្និសីទលើកនេះនឹងសង្កត់ធ្ងន់ទៅលើទំនាក់ទំនងសហប្រតិបតិ្ត
ការសេដ្ឋកិច្ច អាមេរិក-អាស៊ានហើយស្វែងរកវិធានការជំរុញការវិនិយោគនិង
ពាណិជ្ជកម្មថែម ទៀតក្រោយពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP) ទើបនឹងបានចុះហត្ថលេខា។កិច្ចប្រជុំអំពីសន្តិសុខនិង
នយោបាយនឹង ប្រមូលផ្ដុំទៅលើបញ្ហាជំរុញកិច្ចសហប្រតិបតិ្តការអំពីការសាក
ល្បងយុទ្ធសាស្ត្រនិងឆ្លងដែន ដែលតំបន់កំពុងប្រឈមមុខ ក្នុងនោះមានជំលោះ
ដែនសមុទ្រ ភេរវកម្ម អាសន្ន រោគនិងបំរ៉ែបំរួលអាកាសធាតុ។មជ្ឈដ្ឋានសារព័ត៌
មានអាមេរិកចាត់ទុកថា ភាព តានតឹងក្នុងជំលោះនៅសមុទ្រខាងកើតនាពេល
កន្លងទៅ​និងគ្រោះអាសន្នដែល អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
បើកទូលាយឥទ្ធិពលដល់តំបន់អាស៊ី អាគ្នេយ៍នឹងជាបញ្ហាសំខានៗនៅសន្និសីទ
លើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ