នគរ Vinh Yen រំលឹកខួបលើកទី១១៥នៃទិវាបង្កើត
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
ប្រកល់សេចក្តីសម្រេចទទួលស្គាល់ទីក្រុង Vinh Yenជានគរថ្នាក់ទី២
(រូបថតៈ vinhphuc.gov.vn) |
(VOVworld)-នាយប់ថ្ងៃទី២៨ធ្នូ នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc (ភាគខាង ជើងវៀតណាម)បានរៀបចំពិធីប្រកាសសេចក្តីសម្រេចជានគរថ្នាក់ទី២ និងរំលឹក ខួបលើកទី១១៥នៃទិវាបង្កើតនគរ Vinh Yen (ថ្ងៃទី២៩ធញនូ១៨៩៩-២៩ធ្នូ
២០១៤)។ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc មានបំណងថា ខេត្ត Vinh Phuc បន្តជម្រុញបណ្តាកម្មវិធី
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងតំបន់សម្បូរុងរឿង។
មុននោះ នាល្ងាចថ្ងៃទី២៨ធ្នូ លោក Nguyen Xuan Phuc និងប្រធានគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹម លោកNgo Xuan Du មានមានជំនួបធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត Vinh Phuc ។ នៅទីនេះ លោក Nguyen Xuan Phuc បានវាយ តម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលខេត្ត Vinh Phuc ទទួលបាន
នារយៈប៉ុន្មានឆ្នាំកន្លងទៅជាពិសេស គឺលទ្ធផលលេចធ្លោអំពីការប្រមូលថវិការ
រដ្ឋ ទាក់ទាញ វិនយោគ ក៏ដូចជាការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ
ក្នុងឆ្នាំ២០១៤៕