នគរបាលចរាចរណ៍ជាង ១ពាន់នាក់បម្រើការប្រកួតកីឡាស៊ីហ្គេមលើកទី៣១

(VOVWORLD) - កម្មាភិបាលនិងយុទ្ធជនជាង១ពាន់នាក់ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងមូលដ្ឋាន ចំនួន ១២ ជាម្ចាស់រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ត្រូវបានប្រមូលផ្តុំ ដើម្បីបម្រើការងារដឹកនាំគណៈប្រតិភូ ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ នៅស៊ីហ្គេមលើកទី៣១។

នៅតាមមូលដ្ឋាន នគរបាលចរាចរណ៍នឹងមានតួនាទីចូលរួមយាមល្បាត និងដឹកនាំគណៈប្រតិភូ។ កម្លាំងនគរបាលមួយចំនួនទៀតត្រូវបានចល័តដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅប៉ុស្តិ៍ត្រួតពិនិត្យនៅលើដងផ្លូវ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសមាជិកជាង ១ ម៉ឺននាក់មកពី ១១ ប្រទេស។ លក្ខណៈពិសេសនៃព្រឹត្តិការណ៍នេះគឺ គណៈប្រតិភូនឹងមិនប្រមូលផ្តុំនៅក្នុងភូមិរបស់អត្តពលិកដូចព្រឹត្តិការណ៍ផ្សេងទៀតទេ។ ពួកគេនឹងត្រូវបានស្នាក់នៅ តាមសណ្ឋាគារក្នុងតំបន់ដែលកន្លែងប្រកួតស្ថិតនៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ