នាង Doan Thi Huong ចាកចេញពីពន្ធនាគារនៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី
(VOVWORLD) -នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីបានបញ្ជូននាង Doan Thi Huong ពីពន្ធនាគារទៅកាន់ទីស្នាក់ការនៃនាយកដ្ឋានអន្តោប្រវេសន៍នៅទីក្រុង Butrasaya ។
នាង Doan Thi Huong ចាកចេញពីពន្ធនាគារនៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី |
នាង Doan Thi Huong បានចាកចេញពីពន្ធនាគារស្ត្រីនៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ីនាវេលាម៉ោងប្រមាណ ៧ និង ១០ នាទី ថ្ងៃទី ៣ ខែឧសភា (តាមម៉ោងតំបន់)។ នាវេលាម៉ោង ប្រមាណ ៦ និង ៣០ នាទី តំណាងស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីមានវត្តមាននៅពន្ធនាគារនៅទីក្រុងគូឡាឡាំពួ ដើម្បីបំពេញបែបបទទទួលនាង Doan Thi Huong។ នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីបានបញ្ជូននាង Doan Thi Huong ពីពន្ធនាគារទៅកាន់ទីស្នាក់ការនៃនាយកដ្ឋានអន្តោប្រវេសន៍នៅទីក្រុង Butrasaya ។
នារយៈពេលកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានខិតខំប្រឹងប្រែងជាច្រើន ដើម្បីអនុវត្តន៍ការគាំពារពលរដ្ឋផងដែរ៕