នឹងមានមជ្ឈមណ្ឌលជួយឧបត្ថម្ភអង្គភាពអាជីវកម្មមធ្យមនិងតូចរបស់ទ្វីបអឺរ៉ុបនៅវៀតណាម។
(VOV) /  
|
នឹងមានមជ្ឈមណ្ឌលជួយឧបត្ថម្ភអង្គភាពអាជីវកម្មមធ្យមនិងតូចរបស់ទ្វីបអឺរ៉ុបនៅវៀតណាម។ (tinkinhte.com) |
Vovworld-នារសៀលថ្ងៃទី២១តុលានៅទីក្រុងហូជីមិញ គណៈប្រតិភូសហភាពអឺរ៉ុបបានចុះហត្ថលេខាលើសេចក្តីសំរេចចិត្តផ្ដល់ប្រាក់ជំនួយ៤លានអ៊ូរ៉ូសំរាប់គំរោងការបង្កើតមជ្ឈមណ្ឌលជួយឧបត្ថម្ភអង្គភាពអាជីវកម្មមធ្យមនិងតូចរបស់ទ្វីបអឺរ៉ុបសំដៅជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មទ្វីបអឺរ៉ុបស្វែងរកឱកាសវិនិយោគចូលមកវៀតណាម។ មជ្ឈមណ្ឌលជួយឧបត្ថម្ភអង្គភាពអាជីវកម្មមធ្យមនិងតូចរបស់ទ្វីបអឺរ៉ុបដោយមានទីស្ដីការតាំងនៅទីក្រុងហូជីមិញដែលគ្រោងនឹងធ្វើសកម្មភាពជាផ្លូវការនាថ្ងៃទី១២វិច្ឆិកាខាងមុខ៕
-VOV