នាចុងឆ្នាំ ២០២០ ក្រសួងហិរញ្ញវត្ថុនឹងដាក់បញ្ចូល សេវាសាធារណៈជិត ២០០ ទៅក្នុង វិបផតថលជាតិសេវាសាធារណៈ (Web Portal )
(VOVWORLD) - ក្រោយរយៈពេល ៧ ខែបើកសម្ពោធ វិបផតថលសេវាសាធារណៈមក មានមនុស្សជាង ៤៩ លាននាក់បានចូលរួម វិបផតថលជាតិនេះ។ ប៉ុន្តែ នាបច្ចុប្បន្ននេះនៅតែមានស្ថាប័នមួយចំនួនដូចជា៖ ពន្ធ គយ គឺមានអត្រាការដាក់បញ្ចូលសេវាកម្មសាធារណៈទៅក្នុងវិបផតថលនេះមិនទាន់ខ្ពស់ឡើយ។
រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung (រូបថត៖ VGP) |
នាចុងឆ្នាំ ២០២០ ក្រសួងហិរញ្ញវត្ថុនឹងដាក់បញ្ចូល សេវាសាធារណៈជិត ២០០ ទៅក្នុង វិបផតថលសេវាសាធារណៈ (Web Portal )។ នេះគឺជាព័ត៌មាន ដែលត្រូវបាននាំចេញ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung ជាមួយក្រសួងហិរញ្ញវត្ថុ ស្ដីពីការដាក់បញ្ជូល វិបផតថលសេវាសាធារណៈរបស់ក្រសួងទៅក្នុង វិបផតថលជាតិសេវាសាធារណៈ និងការដាក់បញ្ជូលប្រព័ន្ធព័ត៌មាន របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុជាមួយប្រព័ន្ធព័ត៌មាន របាយការណ៍របស់រដ្ឋាភិបាល ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងហាណូយ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Mai Tien Dung បានឲ្យដឹងថា ក្រោយរយៈពេល ៧ ខែបើកសម្ពោធ វិបផតថលសេវាសាធារណៈមក មានមនុស្សជាង ៤៩ លាននាក់បានចូលរួម វិបផតថលជាតិនេះ។ ប៉ុន្តែ នាបច្ចុប្បន្ននេះនៅតែមានស្ថាប័នមួយចំនួនដូចជា៖ ពន្ធ គយ គឺមានអត្រាការដាក់បញ្ចូលសេវាកម្មសាធារណៈទៅក្នុងវិបផតថលនេះមិនទាន់ខ្ពស់ឡើយ។ លោកបានឲ្យដឹងថា៖
“ការចូលរួមរបស់ស្ថាប័នទាំងនេះពិតជាមានអត្ថន័យដ៏សំខាន់ណាស់។ ប្រសិន បើយើងមិនបង្កើតបរិយាកាសវិនិយោគល្អ និងការធ្វើការអាជីវកម្មល្អនោះ គឺយើងនឹងបាត់បង់ឱកាស ជាពិសេសក្នុងបរិបទ ដែលវៀតណាមកំពុងទទួលរលកវិនិយោគ ។ វៀតណាមក៏ជាគោលដៅមកដល់ដ៏អំណោយផល ដែលត្រូវបានពិភពលោកវាយតម្លៃខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ផងដែរ។ ហេតុដូច្នេះ យើងត្រូវឯកភាពគ្នា ផ្តោតសំខាន់លើប្រជាជន និងសហគ្រាសផងដែរ”៕