នាចុងឆ្នាំ២០១៩ វៀតណាមនឹងមានឃុំជាង៥០%ដែលសម្រេចបានបទដ្ឋានជនបទថ្មី

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា ដល់ចុងឆ្នាំ ២០១៩ វៀតណាមនឹងមានឃុំចំនួនជាង៥០%ដែលសម្រេចបាននូវបទដ្ឋាន ជនបទថ្មីពោលគឺមុនពេលកំណត់មួយឆ្នាំបើធៀបនឹងសំណូមពរនៅក្នុងសេចក្ដី សម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ 
នាចុងឆ្នាំ២០១៩ វៀតណាមនឹងមានឃុំជាង៥០%ដែលសម្រេចបានបទដ្ឋានជនបទថ្មី - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue

  ចាំបាច់ត្រូវវាយតម្លៃអោយបានឆាប់ៗដើម្បីកសាងយន្តការ គោល នយោបាយនិងគម្រោងថវិកាសម្រាប់ការវិនិយោគសាធារណៈក្នុងរយៈពេលជា មធ្យម ដើម្បីដាក់អោយដំណើរការទាន់ពេលវេលា ពីពេលចាប់ផ្ដើមដំណាក់កាល ២០២១-២០២៥”។ សំណូមពរនេះត្រូវបានឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការនានាដែលទាក់ទិនដល់ ការត្រៀមរៀបចំ បូកសរុបរយៈពេល១៥ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ មជ្ឈឹមស្ដីពីសេដ្ឋកិច្ចសមូហភាព រយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្ដី សម្រេចចិត្តរបស់មជ្ឈឹមនិងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលស្ដីពីការរៀបចំ ផ្លាស់ប្ដូរថ្មី និង លើកកំពស់សកម្មភាពរបស់ក្រុមហ៊ុនកសិ-រុក្ខកម្ម និងការបូកសរុបរយៈពេល១០ ឆ្នាំនៃការកសាងជនបទថ្មីក្នុងឆ្នាំ២០១៩។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនា ព្រឹកថ្ងៃទី១៥ ខែកក្កដា នៅរដ្ឋធានីហាណូយ។

        ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា ដល់ចុងឆ្នាំ ២០១៩ វៀតណាមនឹងមានឃុំចំនួនជាង៥០%ដែលសម្រេចបាននូវបទដ្ឋាន ជនបទថ្មីពោលគឺមុនពេលកំណត់មួយឆ្នាំបើធៀបនឹងសំណូមពរនៅក្នុងសេចក្ដី សម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ អាស្រ័យដោយ ហេតុនេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយក្រសួង ស្ថាប័ននិងតំបន់នានា ត្រូវការបូករសុបយ៉ាងហ្មត់ចត់ ជាពិសេសគឺរូបសណ្ឋានជនបទថ្មីគំរូនិងចលនា កសាងជនបទគំរូ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ