នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅថ្ងៃទី ៤ ឧសភា) បានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើការរៀបចំផែនការតំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើង សម្រាប់រយៈពេល ២០២១ - ២០៣០  ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ 
នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ - ảnh 1នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់បៃតង និរន្តរភាព និងការអភិវឌ្ឍន៍ដ៏ទូលំទូលាយ (រូបថត៖ baochinhphu.vn)

វិសាលភាព និងព្រំប្រទល់នៃផែនការមេសម្រាប់តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងរួមមានដីគោកទាំងមូលនៃខេត្តចំនួន ១៤៖ Cao Bang, Dien Bien, Bac Giang, Bac Kan, Ha Giang, Hoa Binh, Lang Son, Lai Chau, Lao Cai, Phu Tho, Son La, Thai Nguyen, Tuyen Quang, Yen Bai។

គោលដៅគឺនៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ ជាមួយនឹងក្របខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតភ្ជាប់ក្នុងតំបន់ និងជាមួយដីសណ្ដទន្លេក្រហម និងរដ្ឋធានីហាណូយ...។  អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិត្រូវបានរក្សា និងផ្សព្វផ្សាយ; ជីវភាពខាងសម្ភារៈ និងខាងវិញ្ញាណរបស់ប្រជាជនត្រូវបានកែលម្អ និងពង្រឹង; ការពារជាតិ និងសន្តិសុខត្រូវបានធានាយ៉ាងរឹងមាំ។ ខិតខំនៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់ដែលមានប្រាក់ចំណូលមធ្យមខ្ពស់ ខេត្តមួយចំនួននឹងស្ថិតក្នុងក្រុមនៃខេត្តដែលមានការអភិវឌ្ឍល្អបង្គួររបស់ប្រទេសជាតិ ខិតជិតដល់កម្រិតចំណូលខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ