នាឆ្នាំ២០២០រដ្ឋសភាវៀតណាមនឹងដំណើរការឃ្លាំមើលលើការអនុវត្តគោលនយោបាយនិងច្បាប់ស្ដីពីការបង្ការប្រឆាំងនឹងការរំលោភលើកុមារ
(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែមិថុនា រដ្ឋសភាវៀតណាមបានស្ដាប់និងពិភាក្សាអំពី របាយការណ៍ស្ដីពីពង្រាងកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២០។
ទិដ្ឋភាពនៅក្នុងសាលប្រជុំរបស់រដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn) |
ពង្រាងកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២០នៅសម័យប្រជុំលើកទី៩និងលើកទី១០ ដែលត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដាក់ជូនរដ្ឋសភា នោះ គឺមានខ្លឹមសារនានាដូចជា៖ ពិចារណា លើរបាយការណ៍របស់រដ្ឋាភិបាល ស្ដីពីការវាយតម្លៃបំពេញបន្ថែមចំពោះលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងថវិការដ្ឋ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ ក្នុងប៉ុន្មានខែដើមឆ្នាំ២០២០ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះ ខ្ជាយ ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជននិងការរំលោភបំពានច្បាប់ ស្ថានភាព អនុវត្តរដ្ឋធម្មនុញ ច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងដំណើរការសួរ ដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា ជាដើម។ ប្រធាន ខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc បានអោយដឹងថា៖
“ក្រោយពីពិចារណាយ៉ាងហ្មត់ចត់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន ស្នើអោយរដ្ឋសភាឃ្លាំមើលប្រធានបទតែមួយនៅសម័យប្រជុំលើកទី៩។ សូមស្នើ អោយរដ្ឋសភាពិចារណា និងសម្រេចជ្រើសរើសប្រធានបទមួយក្នុងចំណោម ប្រធានបទចំនួន២ជាបន្តទៅនេះ។ ប្រធានបទទី១គឺស្ដីពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការប្រឆាំងនឹងការរំលោភលើកុមារ ហើយប្រធានបទទី២គឺស្ដីពី ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមជាសមាជិក”។
ដោយទទួលបានសម្លេងគាំទ្រភាគច្រើន បណ្ដាសមាជិកសភាបានស្នើ អោយរដ្ឋសភាដំណើរការឃ្លាំមើលប្រធានបទស្ដីពីការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការប្រឆាំងនឹងការំលោភលើកុមារ នាឆ្នាំ២០២០៕