នៅថ្ងៃទី ១៩ ខែមករា អ្នកជំងឺកូវីដ ១៩ ជាង ៣៣ ពាន់នាក់ត្រូវបានប្រកាសជាសះស្បើយ

(VOVWORLD) - នៅថ្ងៃទី ១៩ ខែមករា អ្នកជំងឺចំនួន ៣៣.០៣៤ នាក់ទៀតត្រូវបានប្រកាសថាបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបដល់ ១.៧៨៩.១៨៨។  ក្នុងថ្ងៃនេះមានអ្នកស្លាប់ចំនួន ១៤២ នាក់។

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី១៨ ខែមករា ដល់ម៉ោង ១៦:០០ ថ្ងៃទី១៩ ខែមករា វៀតណាមបានកត់ត្រាករណីកូវីដ-១៩ ចំនួន ១៥.៩៥៩ ករណី ក្នុងនោះ ២៣ នាក់ត្រូវបាននាំចូល ហើយ ១៥.៩៣៦ ករណីត្រូវបានកត់ត្រាក្នុងប្រទេស (ធ្លាក់ចុះ ៨២៧ ករណីបើប្រៀបធៀបនឹងថ្ងៃមុននេះ) នៅក្នុងខេត្ត ក្រុង ចំនួន ៦១។ គិតមកទល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ២.០៧៨.០៨៧ករណី។ ប្រទេសវៀតណាមក៏បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១០៨ ករណីផងដែរ ដោយសារវីរុសបំប្លែង Omicron។

នៅថ្ងៃទី ១៩ ខែមករា អ្នកជំងឺចំនួន ៣៣.០៣៤ នាក់ទៀតត្រូវបានប្រកាសថាបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបដល់ ១.៧៨៩.១៨៨។  ក្នុងថ្ងៃនេះមានអ្នកស្លាប់ចំនួន ១៤២ នាក់។

គិតត្រឹមរសៀលថ្ងៃទី ១៩ ខែមករា វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១៧១,៦ លានដូស ដែលក្នុងនោះ មនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ ទាំង១០០% ត្រូវបានចាក់ដូសទី ១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ