នាថ្ងៃទី ២៦ ខែកញ្ញា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មី ទេ

(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២៥ ខែកញ្ញា ដល់ម៉ោង ៦ ៖ ០០ ព្រឹកថ្ងៃទី ២៦ ខែកញ្ញា ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីទេ។
នាថ្ងៃទី ២៦ ខែកញ្ញា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មី ទេ - ảnh 1 វាស់សីតុណ្ហាភាពរាងកាយសម្រាប់មនុស្សដែលបញ្ជូនទៅដាច់នៅដាច់ដោយឡែក។ (រូបថត៖ VNA)

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមនៅតែកត់ត្រាករណីឆ្លងជំងឺសរុបចំនួន ១.០៦៩ ករណី។ ដូច្នេះ វៀតណាមមានរយៈពេល ២៤ ថ្ងៃ ដែលពុំកត់ត្រាករណីឆ្លងថ្មីណាមួយនៅក្នុងសហគមន៍ទេ។

នាបច្ចុប្បន្នមានមនុស្សចំនួន ៩៩៩ /១០៦៩ នាក់ ដែលឆ្លងជំងឺកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយហើយ។

រហូតមកដល់ពេលនេះដែរ វៀតណាមក៏គ្មានករណីអ្នកជម្ងឺកូវីដ១៩ណាមួយ ដែលមានអាការៈជំងឺធ្ងន់ធ្ងរទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ