នាថ្ងៃទី១០ ខែធ្នូ វៀតណាមចាប់ផ្តើមដំណើរការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ១ និងជ្រើសរើសជនស្ម័គ្រចិត្ត
(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ វិទ្យាស្ថានពេទ្យយោធា បានចាប់ផ្តើមកម្មវិធីធ្វើតេស្តគ្លីនិកចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយបានជូនដំណឹងជ្រើសរើសជនស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការស្រាវជ្រាវ។
នាថ្ងៃទី១០ ខែធ្នូ វៀតណាមចាប់ផ្តើមដំណើរការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ១ និងជ្រើសរើសជនស្ម័គ្រចិត្ត (រូបថត ៖ nhandan.com.vn) |
ដំណាក់កាលជ្រើសរើសជនស្ម័គ្រចិត្ត ចំនួន ៦០ នាក់ ដើម្បីចូលរួមក្នុងការវាយតម្លៃសុវត្ថិភាពយោងតាមកម្រិតដូសវ៉ាក់សាំងដែលកើនឡើងជាលំដាប់។
ផ្អែកលើលទ្ធផលនៃការតាមដាននិងការវាយតម្លៃក្រោយរយៈពេល ៧២ ម៉ោងបន្ទាប់ពីចាក់វ៉ាក់សាំងលើមនុស្សចំនួន ៣ នាក់ដំបូង គេទើបតែសំរេចកំណត់កំរិតនិងចំនួនអ្នកចូលរួមបន្តទៀត។
រយៈពេលនៃការសិក្សាស្រាវជ្រាវសម្រាប់មនុស្សម្នាក់ៗដែលបានចូលរួម មានរយៈពេលប្រមាណ ៥៦ ថ្ងៃសម្រាប់ការវាយតម្លៃគោលដៅនៃការសិក្សាស្រាវជ្រាវ និងការតាមដានរហូតដល់ខែទី ៦ ចាប់ពីពេលចាក់វ៉ាក់សាំងជាលើកដំបូងផងដែរ៕