នាថ្ងៃទី១៥ ខែកញ្ញា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ ហើយមានអ្នកជម្ងឺត្រូវបានព្យាបាលជាសះស្បើយចំនួន ៩២៦ នាក់

(VOVWORLD) - រហូតមកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៥ ខែកញ្ញា វៀតណាមបានបន្តកត់ត្រាថាគ្មានករណីឆ្លងជំងឺកូវដ១៩ ថ្មីណាមួយទេ។
នាថ្ងៃទី១៥ ខែកញ្ញា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ ហើយមានអ្នកជម្ងឺត្រូវបានព្យាបាលជាសះស្បើយចំនួន ៩២៦ នាក់ - ảnh 1 ឥណ្ឌានៅតែជាប្រទេសដែលមានករណីឆ្លងជំងឺ Covid-19 ខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ (រូបភាព៖  Reuters)

យោងតាមក្រសួងសុខាភិបាល វៀតណាម បានឲ្យដឹងថា រហូតមកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៥ ខែកញ្ញា វៀតណាមបានបន្តកត់ត្រាថាគ្មានករណីឆ្លងជំងឺកូវដ១៩ ថ្មីណាមួយទេ។

ហេតុដូច្នេះ ក្នុងរយៈពេល ១៣ ថ្ងៃជាប់គ្នា វៀតណាមគ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីណាមួយនៅក្នុងសហគមន៍ទេ ហើយក៏បានព្យាបាលជាសះស្បើយឲ្យអ្នកជំងឺចំនួន ៩២៦ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១.០៦៣ នាក់។ អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅតែមានចំនួន ៣៥ នាក់ ហើយករណីស្លាប់ទាំងនេះភាគច្រើនជាមនុស្សមានវ័យចំណាស់និងមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរជាស្រាប់ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ