នៅថ្ងៃទី១៨ កញ្ញា ទីក្រុងដាណាំងនឹងបន្តបន្ធូរបន្ថយវិធានការរិតត្បឹង Covid-19

(VOVWORLD) - ទីក្រុងដាណាំងនឹងរក្សាវិធានការបង្ការរាំងស្កាត់ការឆ្លងមេរោគ ដោយ “ពាក់ម៉ាស់ - កំចាត់មេរោគ - រក្សាគម្លាត - មិនប្រមូលផ្ដុំមនុស្សជាច្រើន - រាយការណ៍សុខភាព” តាមបទបញ្ញត្តិនៃក្រសួងសុខា ភិបាល។
នៅថ្ងៃទី១៨ កញ្ញា ទីក្រុងដាណាំងនឹងបន្តបន្ធូរបន្ថយវិធានការរិតត្បឹង Covid-19 - ảnh 1ស្ថានីយ៍ឡានក្រុងនៅទីក្រុងដាណាំងបានបើកឲ្យប្រតិបត្តិការឡើងវិញ។ (រូបថត៖ TTXVN) 

ចាប់ពីវេលាម៉ោង០ថ្ងៃទី១៨ កញ្ញាទីក្រុងដាណាំងនឹងបើកគ្រប់ សកម្មភាពឡើងវិញ លើកលែងតែសេវាកម្មឌីស្កូ បារ ខារ៉ាអូខេ និងម៉ាស្សា។ ទន្ទឹមនឹងនេះ ទីក្រុងដាណាំងនឹងរក្សាវិធានការបង្ការរាំងស្កាត់ការឆ្លងមេរោគ ដោយ “ពាក់ម៉ាស់ - កំចាត់មេរោគ - រក្សាគម្លាត - មិនប្រមូលផ្ដុំមនុស្សជាច្រើន - រាយការណ៍សុខភាព” តាមបទបញ្ញត្តិនៃក្រសួងសុខាភិបាល។

ពាក់ព័ន្ធដល់ការទទួលនិងធ្វើចត្តាឡីស័កជនបរទេស ថ្នាក់ដឹកនាំ ទីក្រុងបានស្នើឲ្យអង្គភាពពាក់ព័ន្ធនានា មិនទុកឲ្យសហគ្រាសផ្ទាល់ខ្លួនធ្វើ ចត្តាឡីស័កអ្នកជំនាញ ពលករស្ទាត់ជំនាញជាជនបរទេសនោះទេ ប៉ុន្តែត្រូវទុកឲ្យទីក្រុងរៀបចំការធ្វើចត្តាឡីស័កវិញ។ ប៉ុន្តែ ទីក្រុងដាណាំង នឹងអនុវត្តការធ្វើចត្តា ឡីស័កតាមលក្ខណៈនៃក្របខ័ណ្ឌមុខសញ្ញាម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ