នៅថ្ងៃទី២កញ្ញា អ្នកជំនាញខាងភូតគាមអនាម័យនាំចេញផ្លែឈើរបស់អាមេរិកនឹងមកដល់វៀតណាម
(VOVWORLD) - នាយកដ្ឋានការពារដំណាំបានជម្រាបបន្ថែមទៀតថា ក្នុងឆ្នាំ២០១៩ វៀតណាមនាំចេញបរិមាណផ្លែឈើជាង៦០០០តោនទៅកាន់អាមេរិក ហើយក្នុងឆមាសទី១ឆ្នាំ២០២០ បរិមាណនេះគឺ៣០០០តោន។
អ្នកជំនាញអាមេរិកអនុវត្តការភូតគាមអនាម័យលើផ្លែឈើនាំចេញរបស់វៀតណាម។ (រូបថត៖ plo.vn) |
យោងតាមតំណាងនាយកដ្ឋានការពារដំណាំបានឲ្យដឹងថា នាថ្ងៃទី២ កញ្ញា អ្នកជំនាញនៃស្ថាប័ន ភូតគាមអនាម័យលើសត្វនិងរុក្ខជាតិសហរដ្ឋ អាមេរិក (APHIS) នឹងមកដល់វៀតណាមដើម្បីអនុវត្តភូតគាមអនាម័យលើ ផ្លែឈើវៀតណាមដែលត្រូវបាននាំចេញទៅកាន់អាមេរិក។ កាលពីខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិ Covid-19 អាមេរិកបានសំណូមពរឲ្យបុគ្គលិក របស់ខ្លួនត្រូវវិលត្រឡប់មកប្រទេសវិញ រួមទាំងអ្នកជំនាញ APHIS ទៀតផង។
នាយកដ្ឋានការពារដំណាំបានជម្រាបបន្ថែមទៀតថា ក្នុងឆ្នាំ២០១៩ វៀតណាមនាំចេញបរិមាណផ្លែឈើជាង៦០០០តោនទៅកាន់អាមេរិក ហើយក្នុងឆមាសទី១ឆ្នាំ២០២០ បរិមាណនេះគឺ៣០០០តោន។ នាបច្ចុប្បន្ន ផ្លែឈើវៀតណាមចំនួន៦ប្រភេទត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារអាមេរិក រួមមានផ្លែស្រកានាគ ផ្លែសាវម៉ាវ ផ្លែមៀន ផ្លែគូលែន ផ្លែទឹកដោះ គោ និងផ្លែស្វាយ៕