នាថ្ងៃទី៦មករាខាងមុខ នឹងប្រកាសឆ្នាំទេសចរណ៌ជាតិវាលទំនាបទន្លេ Hong
|
ឈូងសមុទ្រហាឡុងរបស់វៀតណាម (រូបថតៈ Internet) |
(VOV)-ពិធីប្រកាសឆ្នាំទេសចរណ៌ជាតិវាលទំនាបទន្លេ Hong-Hai Phong ឆ្នាំ២០១៣ ក្រោមប្រធានបទ “អារិយធម៌ទន្លេHong”នឹងប្រព្រឹត្តទៅនាថ្ងៃទី៦មករាឆាំ២០១៣នៅ
ទីក្រុង Hai Phong។ ទន្ទឹមនឹងពិធីប្រកាស នឹងមានសកម្ម ភាពអបអសាទរ ជួយ
ជ្រោមជ្រែងដូចជា ពិធីបុណ្យ Trinh សំដៅរំលឹកខួបលើក ទី៤២៧ ទិវាមរណភាព
របស់អ្នកឈ្មោះល្បីខាងវប្បធម៌ Nguyen Binh Khiem និងពិធីបុណ្យជាច្រើនទៀត។ នៅក្នុងកិច្ចប្រជុំគណៈកម្មាការបញ្ជាណែនាំដែល ប្រព្រឹត្តទៅនាថ្ងៃទី១៩ធ្នូនៅទីក្រុង
ហាណូយ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៌ Hoang Tuan Anh បាន
សង្កត់ធ្ងន់ថា បណ្តាសកម្មភាពក្នុងឆ្នាំ ទេសចរណ៌ជាតិត្រូវបានរៀបចំឡើងដោយ
ឈរលើស្មារតីសន្សំសំចៃ និងទាក់ទាញការយកចិត្តរបស់ប្រជាជននិងភ្ញៀវក្នុង
និងក្រៅប្រទេសផងដែរ៕