និទាឃរដូវឆ្នាំ ២០២៤៖ ប្រជាជនវៀតណាមនៅបណ្តាប្រទេសអាហ្វ្រិកខាងកើត អំណរបុណ្យតេត

(VOVWORLD) - ប្រជាជន និង ប្រតិភូបានរីករាយនឹងបុណ្យតេតប្រពៃណីជាមួយនឹង មុខម្ហូបប្រពៃណីវៀតណាម និងចូលរួមទស្សនាកម្មវិធីសម្ដែងវប្បធម៌។
និទាឃរដូវឆ្នាំ ២០២៤៖ ប្រជាជនវៀតណាមនៅបណ្តាប្រទេសអាហ្វ្រិកខាងកើត អំណរបុណ្យតេត - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Nam Tien និងគណៈប្រតិភូបានចូលរួមពិធីនេះ។ រូបថត៖ កាសែតអន្តរជាតិ

នាយប់ថ្ងៃទី ២៧ មករា (ម៉ោងក្នុងតំបន់) ស្ថានទូតវៀតណាមប្រចាំនៅតង់ហ្សានីបានរៀបចំកម្មវិធីនិទាឃរដូវស្រុកកំណើត ឆ្នាំ ២០២៤ នៅទីស្នាក់ការស្ថានទូតនៅរដ្ឋធានី Dar es Salaam។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី ទទួលបន្ទុកកេនយ៉ា អេត្យូពី រវ៉ាន់ដា អ៊ូហ្គង់ដា កូម៉ូរ៉ូ សូម៉ាលី និងប៊ូរុនឌី លោក Nguyen Nam Tien បានអះអាងថា ប្រជាជនវៀតណាមនៅតង់ហ្សានី និងប្រទេសផ្សេងទៀតនៅអាហ្វ្រិកខាងកើតគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីសហគមន៍ជនជាតិ ជោគជ័យរបស់ប្រជាជននៅប្រទេសសាមីគឺជាកត្តាដ៏សំខាន់មួយ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាម ជាមួយតង់ហ្សានី និងអាហ្វ្រិកខាងកើត។

នៅក្នុងព្រឹត្តិការណ៍នេះ ប្រជាជន និង ប្រតិភូបានរីករាយនឹងបុណ្យតេតប្រពៃណីជាមួយនឹង មុខម្ហូបប្រពៃណីវៀតណាម និងចូលរួមទស្សនាកម្មវិធីសម្ដែងវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ