និទាឃរដូវ​នៃស្រុក​កំណើត អបអរសាទរឆ្នាំរោង​​ ឆស័ក ២០២៤ នៅ​​សហរដ្ឋ​អាមេរិក​

(VOVWORLD) -  នាថ្ងៃទី ១៩ ខែ មករា ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានរៀបចំកម្មវិធី និទាឃរដូវនៃស្រុកកំណើត  ដើម្បីអបអរសាទរឆ្នាំរោង ឆស័ក ២០២៤ ។ 

ភ្ញៀវកិត្តិយសជាង ៦០០ នាក់ រួមទាំងតំណាងសហគមន៍ជនវៀតណាមមកពីបណ្តារដ្ឋនៃសហរដ្ឋអាមេរិក រួមជាមួយមិត្តភក្តិអាមេរិកនិងអង្គការអន្តរជាតិដែលផ្សារភ្ជាប់ជាមួយវៀតណាមបានចូលរួមកម្មវិធីនេះ។

និទាឃរដូវ​នៃស្រុក​កំណើត អបអរសាទរឆ្នាំរោង​​ ឆស័ក ២០២៤ នៅ​​សហរដ្ឋ​អាមេរិក​ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung ថ្លែងមតិនៅក្នុងកម្មវិធី។ រូបថត៖ PV/VOV-USA

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានពិនិត្យមើលសមិទ្ធិផលលេចធ្លោជាច្រើនរបស់ប្រទេសជាតិនិងទំនាក់ទំនងវៀតណាម - អាមេរិកក្នុងឆ្នាំកន្លងទៅ ដោយចំណុចលេចធ្លោគឺការដំឡើងទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងឱកាសដែលប្រធានាធិបតីអាមេរិកលោក Joe Biden អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម កាលពីខែកញ្ញា ឆ្នាំ២០២៣។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា សហគមន៍ជនវៀតណាមនៅអាមេរិកនឹងកាន់តែរីកចម្រើន ពង្រឹងសាមគ្គីភាព និងសម្លឹងឆ្ពោះទៅមាតុភូមិ បន្តជាស្ពានតភ្ជាប់ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក។

និទាឃរដូវ​នៃស្រុក​កំណើត អបអរសាទរឆ្នាំរោង​​ ឆស័ក ២០២៤ នៅ​​សហរដ្ឋ​អាមេរិក​ - ảnh 2ឈុតបុណ្យតេត សម្តែងដោយកម្មាភិបាលស្ថានទូត និងស្ថាប័នអំស្ថានទូត។ រូបថត៖ PV/VOV-USA

ឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានចែករំលែកថា៖ “ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Washington DC បានរៀបចំពិធីបុណ្យនិទាឃរដូវនៃស្រុកកំណើត ឆ្នាំរោង ឆស័ក ២០២៤ ដើម្បីបងប្អូនប្រជាជនវៀតណាមនឹករលឹកមាតុភូមិរបស់ខ្លួន និងចងចាំនូវបុណ្យ Tet ដែលជិតស្និទ្ធ និងជាទីគោរពចំពោះប្រជាជនវៀតណាមគ្រប់រូប។ សកម្មភាពបែបនេះនឹងនាំសហគមន៍រួមគ្នា កាន់តែស្រឡាញ់គ្នា រួបរួមគ្នាធ្វើការដើម្បីមាតុភូមិ និងរួមចំណែកកាន់តែច្រើនដល់មាតុភូមិយើង”។

និទាឃរដូវ​នៃស្រុក​កំណើត អបអរសាទរឆ្នាំរោង​​ ឆស័ក ២០២៤ នៅ​​សហរដ្ឋ​អាមេរិក​ - ảnh 3ម្ហូបប្រពៃណីក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។ រូបថត៖ PV/VOV-USA

ភ្ញៀវនិងបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេសបានសម្តែងនូវក្តីសប្បាយរីករាយ និងរំជួលចិត្តនៅពេលបានជួបជុំគ្នាក្នុងបរិយាកាសដ៏កក់ក្តៅដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌វៀតណាម។

ក្នុងឱកាសនេះ គណៈប្រតិភូ ភ្ញៀវកិត្តិយស និងបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេសបានទស្សនាការសម្តែងសិល្បៈដ៏វិសេសវិសាល និងរីករាយជាមួយម្ហូបប្រពៃណីក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ