និទាឃរដូវពោពេញទៅដោយមនោសញ្ជេតនាដ៏កក់ក្តៅមកដល់ជនគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ
(VOV)_ក្នុងឱកាសបុណ្យតេតប្រពៃណី២០១៥ នាថ្ងៃទី១០ កុម្ភះ ដំណាងមន្ទីរសុខា
ភិបាលហាណូយ បានទៅសាកសួរសុខទុក្ខ និងជូនអំណោយបុណ្យតេត សំរាប់អ្នកជំងឺ៩០នាក់ ដែលកំពុងព្យាបាលជំងឺនៅស្រុក Quoc Oai ។ ក្នុងឱកាសនេះដែរ ផ្នែក
សុខាភិបាលក៏បានរៀបចំការពិនិត្យព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃសំរាប់មុខ
សញ្ញាគោលនយោបាយ ជនក្រីក្រចំនួនជិត១៥ពាន់នាក់នៅក្នុងភូមិសាស្ត្រទីក្រុង។
|
និទាឃរដូវពោពេញទៅដោយមនោសញ្ជេតនាដ៏កក់ក្តៅមកដល់ជនគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ |
គណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចបានរួមសហការជាមួយក្រ
សួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចរៀបចំកម្មវិធីបុណ្យតេត ដើម្បីជនក្រីក្រ
២០១៥ ដោយប្រធានបទ៖ និទាឃរដូវស្រុកកំណើត នាយប់ថ្ងៃទី១០ កុម្ភះ នៅខេត្ត
Binh Phuoc ។ ថ្លែងមតិនៅទីនេះ លោក Vu Van Ninh ឧបនាយករដ្ឋមន្ត្រី និងជាប្រ
ធានគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិច បានស្នើថា៖
“ គណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិច រួមជាមួយគ្រប់ក្រសួង
ស្ថាប័នមជ្ឈឹម គណៈកម្មាធិការបក្សខេត្តនិងទីក្រុង គណៈកម្មាធិការប្រជាជនខេត្ត
និងទីក្រុង ក្នុងតំបន់បន្តអនុវត្តអោយល្អនូវការងារសុខុមាលភាពសង្គម កាត់បន្ថយ
ភាពក្រីក្រ ថែទាំជីវភាពរស់នៅខាងសម្ភារះនិងស្មារតីសំរាប់ជនរួមជាតិ។ បណ្ដាតំ
បន់ត្រូវយកចិត្តទុកដាក់ ចុះសាក់សួរសុខទុក្ខ លើកទឹកចិត្តនិងជួយឧបត្ថម្ភអោយ
ទាន់ពេលវេលា សំរាប់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺបណ្ដាគ្រួសារក្រីក្រ ធានា
ថាអ្នកណាក៏បានទទួលបុណ្យតេត គ្រួសារណាក៏បានទទួលបុណ្យតេត ប្រកប
ដោយក្តីសប្បាយរីករាយនិងកក់ក្តៅ។”
នាយប់ថ្ងៃទី១០ កុម្ភះ នៅមហាវិទ្យាល័យ Vinh ( ខេត្ត Nghe An ) បានប្រព្រឹត្ត
ទៅកម្មវិធី ៖បុណ្យតេតសំរាប់សិស្សានុសិស្ស និស្សិតក្រីក្រ -មមែសប្តស័ក២០១៥។
នៅក្នុងពិធីនេះ និស្សិតក្រីក្រចំនួន៧២០នាក់កំពុងសិក្សានៅក្នុងសាលាបានទទួលអំណោយ ដោយមានតំលៃសរុបចំនួន៣០០លានដុង។
នៅខេត្ត Dak Lak (តំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម)បានប្រព្រឹត្តទៅកម្ម
វិធី៖ ដំណើការមេត្តាធម៌៖ទទួលបុណ្យតេតជាមួយជនក្រីក្រ ទិវាបុណ្យនំអន្សមខៀវ
ជូនអំណោយ ផ្តល់ថ្នាំដោយឥតគិតថ្លៃ សំរាប់បណ្ដាគ្រួសារក្រីក្រ កុមារមានស្ថាន
ភាពលំបាក នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាល ឃុំ Cu Ewi ស្រុក Cu Kiun ក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥។
នៅខេត្ត Cao Bang (ភាគខាងជើងវៀតណាម)បានប្រព្រឹត្តទៅទិវាបុណ្យ៖ វេច
នំអន្សមខៀវ-មនោសញ្ជេតនាកក់ក្តៅក្នុងថ្ងៃបុណ្យតេត ឆ្នាំ ២០១៥។ នំអន្សមចំនួន
ជាង១០០០បានវេចហើយប្រគល់ជូនបណ្ដាសិស្ស និស្សិត កម្មករក្រីក្រ និងបណ្ដា
មុខសញ្ញាមានស្ថានភាពលំបាកនៅខេត្ត Cao Bang។
បណ្ដាសកម្មភាពទៅសាកសួរសុខទុក្ខ ជូនអំណោយ បណ្ដាកម្មវិធីបុណ្យតេត
សំរាប់មុខសញ្ញាគោលនយោបាយ ពលករ សិស្សានុសិស្ស និស្សិត មានស្ថានភាព
លំបាក ក៏បានរៀបចំឡើងនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាមផងដែរ៕