“និទាឃរដូវស្រុកកំណើត” នៅទីក្រុង Vancouver រួមចំណែកបង្កើនភាពសម្បូរបែបដល់សង្គមពហុវប្បធម៌របស់កាណាដា
(VOVWORLD) - ក្នុងឱកាសនិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver ប្រទេសកាណាដា នាថ្ងៃទី៥ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) បានរៀបចំកម្មវិធី “និទាឃរដូវនៃស្រុកកំណើត” ដើម្បីអបអរសាទរ និងជូនពរបុណ្យតេតដល់សហគមន៍ជនវៀតណាមនៅតំបន់ភាគខាងលិចប្រទេសកាណាដា។
ព្រឹត្តិការណ៍នេះទាក់ទាញការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រី រដ្ឋលេខាធិការជាច្រើននាក់ ក៏ដូចជាប្រជាជនដែលស្រឡាញ់វៀតណាម និងតំណាងរដ្ឋបាលនៃរដ្ឋ British Columbia។ ព្រឹទ្ធសមាជិក Victor Oh សហប្រធានសមាគមសមាជិកសភាមិត្តភាពកាណាដា-វៀតណាម និងតំណាងស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេសអាស៊ីដែលឈរជើងក្នុងតំបន់នោះក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
ប្រតិភូចូលរួមកម្មវិធី និទាឃរដូវនៃស្រុកកំណើត។ រូបថត៖ baoquocte.vn |
ក្នុងនាមរដ្ឋបាលនៃរដ្ឋ British Columbia រដ្ឋមន្ត្រីក្រសួងរុក្ខាកម្មទទួលបន្ទុកកិច្ចការបរទេស លោក Bruce Ralston បានកោតសរសើរកម្មវិធី "និទាឃរដូវស្រុកកំណើត" ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលបានរួមចំណែកបង្កើនភាពសម្បូរបែបដល់សង្គមពហុវប្បធម៌របស់កាណាដា។ លោកក៏បានស្វាគមន៍ចំពោះតួនាទីរបស់សហគមន៍ជនវៀតណាមនិយាយរួម និងសមាគមធុរកិច្ចវៀតណាម-កាណាដា (VCBA) និយាយដោយឡែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ផងដែរ។
British Columbia គឺជារដ្ឋមួយរបស់កាណាដាដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ កាលពីឆ្នាំ២០២៣ រដ្ឋនេះបានបង្កើតការិយាល័យពាណិជ្ជកម្មនិងវិនិយោគនៅទីក្រុងហូជីមិញ។ British Columbia តែងតែចាត់ទុកវៀតណាមជាគោលដៅសំខាន់សម្រាប់វិនិយោគ និងជាច្រកទ្វារសម្រាប់ធុរកិច្ចក្នុងស្រុកឈានចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕