នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់ឡើងកំពស់ថ្មី

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាថ្ងៃទី ១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Arden បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់ឡើងកំពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជូននាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ជាមួយគំនូរប្រេងនៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅវៀតណាម នាឆ្នាំ ២០១៧ (រូបថត៖ TTXVN)

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាម របស់នាយករដ្ឋមន្ត្រី Jacinda Arden ដែលបង្កើតជាកម្លាំងពលំថ្មីដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមប្រចាំនៅអូស្ត្រាលី ដែលឃ្លាំមើលតំបន់អូសេអានី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Nguyen Van Trung មានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យនយោបាយសំខាន់ និងជាសញ្ញាបង្ហាញអំពីសារៈសំខាន់ដ៏ធំធេងក្នុងការចាប់ផ្តើមឡើងវិញយ៉ាងទូលំទូលាយនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - នូវែលហ្សេឡង់ ប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរបានបើកទ្វារយ៉ាងពេញលេញ និងខិតខំប្រឹងប្រែងដើម្បីតភ្ជាប់ឡើងវិញជាមួយខាងក្រៅបន្ទាប់ ពីជំងឺរាតត្បាត កូវីដ ១៩៖

នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់ឡើងកំពស់ថ្មី - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ លោក Nguyen Van Trung រូបថត៖ VOV

“ការដែលនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ជ្រើសរើសវៀតណាមក្នុងដំណើរទស្សនកិច្ច កាន់អាស៊ីនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅទីក្រុងភ្នំពេញ (កម្ពុជា) និងនៅចំពោះមុខកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកក (ប្រទេសថៃ) បង្ហាញថា នូវែលហ្សេឡង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ ដែលក្នុងនោះ យកចិត្តទុកដាក់យ៉ាងខ្លាំង និងការរំពឹងទុកចំពោះក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ នូវែលហ្សេឡង់បានចាត់ទុកវៀតណាមជាប្រទេសដែលមានស្ថិរភាពនយោបាយខ្ពស់ សេដ្ឋកិច្ចថាមវន្ត អត្រាកំណើនគួរឲ្យចាប់អារម្មណ៍ និងជាទីផ្សារដ៏មានសក្ដានុពលមួយ ដែលអង្គភាពអាជីវកម្មនូវែលសេឡង់ត្រូវការទាញយកប្រយោជន៍ និងអាចអភិវឌ្ឍប្រៀបខ្លាំងដើម្បីទទួលកំណើនសេដ្ឋកិច្ចឡើងវិញសម្រាប់ប្រទេស”។

លោកឯកអគ្គរដ្ឋទូត Nguyen Van Trung បានជឿជាក់ថា ប្រទេសទាំងពីរនឹងសម្រេចបាននូវគោលដៅនាំចំណូលទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ ដូចបានចែងក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ