នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព
(VOVWORLD) -នារសៀលថ្ងៃទី២៨វិច្ឆិកា (តាមម៉ោងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី ប្រធានរដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចារជាមួយសមភាគីសិង្ហបុរី លោក Tan Chuan Gin។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចាជាមួយសមភាគីសិង្ហបុរី លោក Tan Chuan Gin |
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀត ណាម គឺយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី ។ វាយតម្លៃខ្ពស់នូវគោលជំហររបស់សិង្ហបុរីអំពីបញ្ហាសមុទ្រខាងកើតនិងតួនាទីជា អ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិនរបស់សិង្ហបុរី លោកស្រី Nguyen Thi Kim Ngan មានបំណងថា សិង្ហបុរីក្នុងនាមជាប្រទេសប្រធានអាស៊ាន២០១៨ នឹង បន្តមានសម្លេងសកម្មក្នុងបញ្ហាសមុទ្រខាងកើតដើម្បីជម្រុញឲ្យទទួលបានឆាប់ៗ ក្រមប្រតិបត្តិសម្រាប់ភាគីទាក់ ទិននានានៅសមុទ្រខាងកើត (COC) កសាងទំនាក់ទំនង ដៃគូអាស៊ាន ចិន ឲ្យអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
វាយតម្លៃលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ដែល ជាវិស័យទាំងពីរមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរ បន្តពង្រីកយន្ត ការពិគ្រោះយោបល់និងជំនួបសន្ទនាដែលមានស្រាប់ ជាពិសេសគឺជំនួបសន្ទនា គោលនយោ បាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ព្រមទាំងបើកចេញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីទៀត។
វៀតណាមលើកទឹកចិត្តសហគ្រាសសិង្ហបុរីធ្វើការវិនិយោគចូល មកវៀតណាម។ ប្រទេសទាំងពីរគប្បីពិនិត្យ ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពលកម្មរវាងប្រទេសទាំងពីរនិងជួយឧបត្ថម្ភលើកកំពស់ជំនាញវិជ្ជាជីវៈសម្រាប់ ពលករវៀតណាម។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យសិង្ហបុរីបន្ត ផ្តល់និងបង្កើនកញ្ចប់អាហារូបករណ៍សម្រាប់សិស្សានុសិស្សវៀតណាម និងចង់ ឲ្យសិង្ហបុរីជួយឧបត្ថម្ភកម្មវិធីកែទម្រង់ទាំងស្រុងប្រព័ន្ធអប់រំនៅវៀតណាមផងដែរ។
នៅក្នុងកិច្ចចរចារនេះ ភាគីទាំងពីរបានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំង ពីរ គប្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការ បន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan Gin បានសន្យាថា រដ្ឋសភាសិង្ហបុរី នឹង បន្តមានសកម្មភាពរួមចំណែកបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនិងរដ្ឋសភា ទាំងពីរ។ បន្ទាប់ពីជំនួបចរចា ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan Gin បាន អញ្ជើញជាអធិបតីពិធីជប់លៀងជូនប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានបញ្ចប់ប្រកប ដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីនិងចាប់ផ្តើមដំណើរទស្សន កិច្ចនៅប្រទេសអូស្ត្រាលីតាមសេចក្តីអញ្ជើញរបស់រដ្ឋសភានិងរដ្ឋាភិបាលអូស្ត្រាលីផងដែរ៕