នាំទំនាក់ទំនងទ្វេភាគីវៀតណាម - ព័រទុយហ្គាល់ឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងពិពិធកម្ម

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ត្រីសកលនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ នាថ្ងៃទី ២៩ តុលា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo De Sousa។

នាំទំនាក់ទំនងទ្វេភាគីវៀតណាម - ព័រទុយហ្គាល់ឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងពិពិធកម្ម - ảnh 1អនុប្រធានាធិបតី Vo Thi Anh Xuan អញ្ជើញជួបជាមួយប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa (រូបថត៖ Phuong Hoa/TTXVN)

ក្នុងជំនួបនេះ ប្រធានាធិបតីលោក Marcelo Rebelo De Sousa បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងអះអាងថា ព័រទុយហ្គាល់តែងតែយកចិត្តទុកដាក់ និងមានបំណងចង់កសាងទំនាក់ទំនងយូរអង្វែងនិងជិតស្និទ្ធជាមួយវៀតណាមលើទិដ្ឋភាពទ្វេភាគីនិងពហុភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនាពេលឥឡូវនេះ។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ព័រទុយហ្គាល់នៅក្នុងសហភាពអឺរ៉ុប (EU) ក៏ដូចជាក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ ដែលកិច្ចប្រជុំកំពូលស្ត្រីបានលើកយកសំណើនេះជាឧទាហរណ៍។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត ជាពិសេសថ្នាក់ខ្ពស់ ដើម្បីកំណត់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងពិពិធកម្ម។

នាថ្ងៃដដែល ថ្ងៃទី ២៩ តុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទទួលជួបជាមួយសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត អនុប្រធានរដ្ឋសភាព័រទុយហ្គាល់ Antonio Filipe Gaiao; ជួបជាមួយសហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសព័រទុយ ហ្គាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ