នាំទំនាក់ទំនងភាពជាអ្នកជិតខាងល្អនិងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ក្នុងសារលិខិត ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរជាប្រចាំ តម្រង់ទិសទំនាក់ទំនងវៀតណាម-ចិនឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ ក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពល្អ សមមិត្តល្អ និងដៃគូល្អ។ 
នាំទំនាក់ទំនងភាពជាអ្នកជិតខាងល្អនិងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ TTXVN)

នាថ្ងៃទី ២៥ មករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញផ្លាស់សារលិខិតអបអរសាទរឆ្នាំថ្មី ក្នុងឱកាសដែលប្រជាជនវៀតណាមនិងប្រជាជនចិនត្រៀមរៀបចំស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំខាល ចត្វាស័ក ២០២២។ ក្នុងសារលិខិត ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរជាប្រចាំ តម្រង់ទិសទំនាក់ទំនងវៀតណាម-ចិនឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ ក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពល្អ សមមិត្តល្អ និងដៃគូល្អ។ ថ្នាក់ដឹកនាំទាំងពីររូបបានស្នើឱ្យក្រសួង ស្ថាប័ន សាខានិងមូលដ្ឋាននៃប្រទេសទាំងពីរ  ជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងជំរុញការផ្លាស់ប្តូរប្រជាជនតាមទម្រង់ដ៏សម្បូរបែប ដើម្បីរួមចំណែកនាំទំនាក់ទំនងអ្នកជិតខាងមិត្តភាព ភាពជាដៃគូដហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន មានការអភិវឌ្ឍប្រកបដោយតម្លាភាព ចីរភាព និងឆ្លើយតបជាមួយផលប្រយោជន៍យូរអង្វែងរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពនៃតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីររូបបានជូនពរបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ ប្រកបដោយសុខសន្តិភាព សុភមង្គល និងជោគជ័យគ្រប់ប្រការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ