នាំទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាឡើងដល់​កំពស់ថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាំទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាឡើងដល់​កំពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន។ រូបថត៖ VGP/Nhat Bac

នាយករដ្ឋមន្ត្រីវៀតណាមបានស្នើថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ជំរុញឧត្តមភាព បំពេញគ្នាទៅវិញទៅមកអំពីវត្ថុធាតុដើម ទីផ្សារ...; ផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួនដោយផ្សារភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព; បង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីសហប្រតិបត្តិការវិនិយោគ ប្រតិបត្តិការដោយស្ថិរភាពនិងយូរអង្វែងនៅក្នុងប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជាក្នុងការធ្វើអាជីវកម្ម និងការរស់នៅ។

ចំណែកឯលោក ប្រាក់ សុខុន បានប្រកាសពីកម្មវិធី និងលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម។ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ភាគីកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់នាំទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងយូរអង្វែងរវាងវៀតណាម និងកម្ពុជា ឡើងដល់កម្ពស់ថ្មី; លោកបានអះអាងថា នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើអត្ថាធិប្បាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ