នាំទំនាក់ទំនងរវាងក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុនឲ្យកាន់តែស៊ីជម្រៅជាក់ស្តែង
|
លោក To Huy Rua ទទួលជួបជាមួយ លោក Tsutomu Takeke ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសមាជិសភាមិត្តភាពជប៉ុន-វៀតណាម |
(VOVworld)-នាព្រឹកថ្ងៃទី៦មិថុនានៅវិមានរដ្ឋសភា ប្រធានក្រុមសមាជិកមិត្តភាព
វៀតណាម-ជប៉ុនលោក To Huy Rua បានទទួលជួបជាមួយលោក Tsutomu Takeke
ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសមាជិសភាមិត្តភាពជប៉ុន-វៀតណាមដែល កំពុងបំពេញ
ទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក To Huy Rua បានវាយតម្លៃខ្ពស់
ចំពោះតួនាទីនិងសកម្មភាពយ៉ាងសកម្មរបស់លោក Tsutomu Takeke នៅវៀតណាម
ក្នុងការចូលរួមចលនាសកម្មភាពសហប្រតិបត្តិការមិត្ត ភាពរវាងវៀតណាមជាមួយ
ជប៉ុនលើវិស័យផ្សេងគ្នា។ លោក To Huy Rua បាន ចាត់ទុកថា ទំនាក់ទំនងរវាងក្រុម
សមាជិកសភាមិត្តភាពរបស់រដ្ឋសភានៃប្រទេស ទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង
ប្រកបដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ ៕