នាំទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនឡើងកំពស់ថ្មី

(VOVWORLD) - នារសៀលថ្ងៃ ទី ៩ កុម្ភៈ  ពីទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ ជួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។

នាំទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនឡើងកំពស់ថ្មី - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី  នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio (រូបថត៖ Van Hieu/VOV)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ជប៉ុនគឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាម។ លោកអគ្គលេខាបក្សបានស្នើឱ្យជប៉ុនបន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម និងទំនើបកម្ម ពង្រឹងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ និងសហប្រតិបត្តិការធានាសន្តិសុខសេដ្ឋកិច្ច ហិរញ្ញវត្ថុ ថាមពល ស្បៀងអាហារ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម អភិវឌ្ឍន៍ប្រភពធនធានមនុស្សគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឧស្សាហកម្មឧបត្ថម្ភ ការផ្លាស់ប្តូរឌីជីថល ...។ លោកអគ្គលេខាបក្សបានអះអាងថា ក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយជប៉ុនលើបញ្ហាតំបន់ និងពិភពលោក រួមទាំងការសម្របសម្រួលក្នុងក្របខណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវេទិកាពហុភាគី។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Kishida Fumio បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តពង្រីកសកម្មភាពសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិនិយោគ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងវិស័យផ្សេងៗទៀត; វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមដែលបច្ចុប្បន្នមានរហូតដល់ជិត ៥០០.០០ នាក់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជប៉ុន។ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ ធ្វើការ និងសិក្សាប្រកបដោយស្ថិរភាពនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍ថា ក្នុងស្ថានភាពតំបន់និងពិភពលោកមានការប្រៃប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញនាពេលបច្ចុប្បន្ន ប្រទេសទាំងពីរត្រូវបង្កើនការសម្របសម្រួល និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

នាំទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនឡើងកំពស់ថ្មី - ảnh 2លោកអគ្គលេខាបក្សបានស្នើឱ្យជប៉ុនបន្តរួមដំណើរ និងជួយវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម និងទំនើបកម្ម (រូបថត៖ Van Hieu/VOV)

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយក្នុងការសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ ដោយសង្កត់ធ្ងន់ថា នេះជាសកម្មភាពបើក ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (២១ កញ្ញា ១៩៧៣ -  ២១ កញ្ញា ២០២៣)។ តាមនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគាំទ្រភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងល្អក្នុងការរៀបចំសកម្មភាពអបអរសាទរ បង្កើតភាពស្អិតរមួត ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យមានការវិវឌ្ឍឡើងកម្ពស់ថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ