នាំទំនាក់ទំនងវៀតណាម-ជប៉ុនឡើងរកកំពស់ថ្មី

(VOVWORLD) - ឆ្លងកាត់ការវិវត្តន៍ជា ច្រើនក្នុងប្រវត្តិសាស្ត្រកន្លងមក នាសព្វថ្ងៃ ទំនាក់ទំនងរវាងវៀតណាមនិង ជប៉ុនក្នុងស្ថិតនៅក្នុងដំណាក់កាលរីកចម្រើនដ៏ល្អប្រសើរបំផុតចាប់ពីការ បង្កើតទំនាក់ទំនងការទូតកាលពីខែកញ្ញាឆ្នាំ១៩៧៣មក។ 
នាំទំនាក់ទំនងវៀតណាម-ជប៉ុនឡើងរកកំពស់ថ្មី - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅព្រឹត្តិការណ៍នេះ (រូបថត៖ chinhphu.vn)

  នាយប់ថ្ងៃទី១២ខែមករា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងអគ្គ លេខាធិការគណៈបក្សប្រជាធិបតេយ្យសេរីភាពជប៉ុន និងជាប្រធានសម្ព័ន្ធ ភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមលោក Nikai Toshihiro បាន អញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យវប្បធម៌រវាងក្រុមជំនួបប្រាស្រ័យខាងសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍ជប៉ុនជាមួយសហគ្រាសនិងតំបន់នានារបស់វៀតណាម។

        ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា នេះជាព្រឹត្តិការណ៍ដ៏ពិសេសដែលជាសក្ខីភាពដ៏រស់រវើកនៃការ អភិវឌ្ឍយ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនង “ភាពជាដៃគូយុទ្ធ សាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន” ចាប់តាំងពីភាពជឿទុកចិត្តគ្នាដ៏ ខ្ពស់លើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ការទូត រហូតដល់កិច្ច សហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំង ពីរផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ឆ្លងកាត់ការវិវត្តន៍ជា ច្រើនក្នុងប្រវត្តិសាស្ត្រកន្លងមក នាសព្វថ្ងៃ ទំនាក់ទំនងរវាងវៀតណាមនិង ជប៉ុនក្នុងស្ថិតនៅក្នុងដំណាក់កាលរីកចម្រើនដ៏ល្អប្រសើរបំផុតចាប់ពីការ បង្កើតទំនាក់ទំនងការទូតកាលពីខែកញ្ញាឆ្នាំ១៩៧៣មក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុក ជប៉ុនជាដៃគូ គួរអោយជឿទុកចិត្តនិងសំខាន់ជួរមុខជាមួយនឹងកិច្ចសហប្រតិបតិ្តការដ៏យូរអង្វែង។ ជប៉ុនក៏ចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខនៅក្នុង តំបន់ដែរ។ វៀតណាមកំពុងជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-ជប៉ុនអាណត្តិ២០១៨-២០២១ ប្រធានអាស៊ានឆ្នាំ២០២០និង សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។ ចូររួមគ្នាសហប្រតិបតិ្តការដើម្បីដំឡើងទំនាក់ ទំនងនេះឆ្ពោះទៅរកកំពស់ថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ