នាំទំនាក់ទំនងវៀតណាមជាមួយសិង្ហបុរី និងប្រ៊ុយណេ ឡើងកំពស់ថ្មី

(VOVWORLD) - គេហទំព័រនៃទស្សនាវដ្តីស្រាវជ្រាវអាស៊ី-អឺរ៉ុប (Eurasia Review) នាថ្ងៃទី ៧ ខែកុម្ភៈ បានចុះផ្សាយអត្ថបទអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ដើម្បីជំរុញទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសសមាជិកទាំងពីរនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នាំទំនាក់ទំនងវៀតណាមជាមួយសិង្ហបុរី និងប្រ៊ុយណេ ឡើងកំពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រី លោគ Pham Minh Chinh និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី និងប្រ៊ុយណេ ចាប់ពីថ្ងៃទី ៨ - ១១ ខែកុម្ភៈ។ (រូបថត៖ Vu Khuyen/VOV)

យោងតាមអត្ថបទនោះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅកាន់ប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ប្រព្រឹត្តទៅក្នុងឱកាសដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីនាពេលនេះ កំពុងអភិវឌ្ឍន៍យ៉ាងសំខាន់លើគ្រប់វិស័យ។ ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរជាចំណុចភ្លឺក្នុងតំប ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងក្លាយជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីវិធានការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យប្រកបដោយគុណភាព ប្រសិទ្ធភាព។

យោងតាមអត្ថបទនោះ ក្នុងដំណើរទស្សនកិច្ចនៅប្រ៊ុយណេ នាថ្ងៃទី ១១ ខែកុម្ភៈ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសព្រុយណេអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី និងការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ អត្ថបទនោះបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសសមាជិកអាស៊ានទាំងពីរ ដើម្បីនាំទំនាក់ទំនងដែលមានស្រាប់រវាងវៀតណាម និងប្រទេសទាំងនេះឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ