នាំទំនាក់ទំនងវៀតណាម-នូវែលសេឡង់កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅនូវែលសេឡង់របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc នាថ្ងៃទី១៣ខែមិនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយសមភាគីនូវែលសេឡង់ Winson Peters។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយសមភាគីនូវែលសេឡង់ |
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជម្រុញការអនុវត្តរាល់ខ្លឹមសារបាន កំណត់ក្នុងកម្មវិធីសកម្មភាព ដំណាក់កាល២០១៧-២០២០ រួមចំណែកនាំកិច្ចសហប្រ តិបត្តិការទ្វេភាគីលើគ្រប់វិស័យកាន់តែស៊ីជម្រៅ បង្កើតបុព្វហេតុដើម្បីលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរពីដៃគូគ្រប់ជ្រុងជ្រោយឡើងទៅដៃគូយុទ្ធសាស្ត្រ។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ក៏បានសម្តែង ការយកចិត្តទុកដាក់ទៅលើបម្រែបម្រួលនាពេលថ្មីៗនេះលើឧបទ្វីបកូរ៉េ សមុទ្រខាង កើតនិងគាំទ្រអាស៊ាននិងចិនដំណើរការកិច្ចចរចាក្រមប្រតិបត្តិសម្រាប់ភាគីនានានៅ សមុទ្រខាងកើត (COC) ផងដែរ៕